ចៅក្រមសហរដ្ឋអាមេរិកទទួលស្គាល់កម្មវិធីលួចស្ដាប់ទូរសព្ទរបស់ NSA គឺមិនស្របច្បាប់។

ចៅក្រមសហរដ្ឋអាមេរិកទទួលស្គាល់កម្មវិធីលួចស្ដាប់ទូរសព្ទរបស់ NSA គឺមិនស្របច្បាប់។ - ảnh 1
ចៅក្រមសហរដ្ឋអាមេរិកទទួលស្គាល់កម្មវិធីលួចស្ដាប់ទូរសព្ទរបស់ NSA គឺមិនស្របច្បាប់។ (VOV)


        Vovworld-ចៅក្រមសហរដ្ឋអាមេរិកនាថ្ងៃទី១៦ធ្នូបានប្រកាសថា កម្មវិធី​សម្ងាត់​របស់ទីភ្នាក់ងារសន្តិសុខជាតិ (NSA) សំដៅលួចស្ដាប់ទូរសព្ទរបស់​ប្រជាជន​អាមេរិក
គឺមិនស្របច្បាប់ ទន្ទឹមនឹងនោះចេញបទបញ្ឈប់សកម្មភាព​នេះ​ចំពោះអតិថិជនរបស់
ក្រុមហ៊ុនសេវាកម្មទូរសព្ទមួយចំនួន។ នេះជាសាលក្រម​ដើម​ដំបូងរបស់តុលាការ
កំពូលអាមេរិកក្នុងបណ្ដាការបណ្ដឹងតវាដែលទាក់ទិនដល់​កម្មវិធីចារកម្មសម្ងាត់របស់
NSA ដោយអតីតចារបុរសទីភ្នាក់ងារចារកម្ម​កណ្ដាល​អាមេរិក (CIA) Edward Snowden
បានទម្លាយ។ ចៅក្រមទីក្រុង​វ៉ាស៊ីងតោន បានចាត់ទុកការងារពោលខាងលើគឺរំលោភ
លើរដ្ឋធម្មនុញ្ញ រំលោភ​ច្បាប់អំពីសិទ្ធិបុគ្គលនិងចេញបទបញ្ជាឲ្យរដ្ឋាភិបាលអាមេរិក
បញ្ឈប់សកម្មភាព​ប្រមូលនិងលួចស្ដាប់ទូរសព្ទចំពោះអតិថិជនរបស់សម្ព័ន្ធក្រុមហ៊ុន
AT&T និង Verizon។ នេះជាក្រុមហ៊ុនសេវាកម្មទូរសព្ទចំនួន២ដែលបានអតិថិជន
បណ្ដឹងតវា​ឡើងតុលាការកំពូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ