ចេញផ្សាយសៀវភៅ "ហូជីមិញជាមួយឥណ្ឌា"

(VOVWORLD) -សៀវភៅនេះត្រូវបានបោះពុម្ពផ្សាយក្នុងឱកាសបូកសរុបការអនុវត្តន៍សារចររបស់ការិយាល័យនយោបាយអំពីការសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ រចនាបទហូជីមិញ; រំលឹកខួបលើកទី៣ ឆ្នាំ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម - ឥណ្ឌា (២០១៦-២០១៩); ឆ្ពោះទៅរំលឹកខួងលើកទី ១៣០ នេះទិវាកំណើតលោកប្រធានហូជីមិញ (១៨៩០-២០២០) ។
ចេញផ្សាយសៀវភៅ  ប្រធានាធិបតី Rajendra Prasad និងនាយករដ្ឋមន្រ្តី J. Nehru បានស្វាគមន៍លោកប្រធានហូជីមិញធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៥៨ នៅឯអាកាសយានដ្ឋាន New Delhi ។ (រូបថតឯកសារកងទ័ពប្រជាជន)

នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវឥណ្ឌា (វិទ្យាស្ថាននយោបាយជាតិហូជីមិញ) បានរៀបចំពិធីចេញផ្សាយសៀវភៅ "ហូជីមិញជាមួយឥណ្ឌា" ជាភាសាវៀតណាមនិងអង់គ្លេស ដែលត្រូវបានបោះពុម្ភផ្សាយនៅវៀតណាម និងឥណ្ឌា។ សៀវភៅនេះត្រូវបានបោះពុម្ពផ្សាយក្នុងឱកាសបូកសរុបការអនុវត្តន៍សារចររបស់ការិយាល័យនយោបាយអំពីការសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ រចនាបទហូជីមិញ; រំលឹកខួបលើកទី៣ ឆ្នាំ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម - ឥណ្ឌា (២០១៦-២០១៩); ឆ្ពោះទៅរំលឹកខួងលើកទី ១៣០ នេះទិវាកំណើតលោកប្រធានហូជីមិញ (១៨៩០-២០២០) ។

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Verma Pranay បានសង្កត់ធ្ងន់ថាសៀវភៅនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - ឥណ្ឌា។

មុននេះ សៀវភៅ"ហូជីមិញជាមួយឥណ្ឌា" ត្រូវបានចេញផ្សាយនៅ ទីក្រុងញូវដេលី (ឥណ្ឌា) នាថ្ងៃទី ២១ ខែវិច្ឆិកា និងនៅការ៉ាកានាថ្ងៃទី ២៤ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃខែវៀតណាមប្រចាំនៅឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ