ចំណាប់ខ្មាំងរាប់សិបនាក់នៅAlgeriaគេចខ្លួនរួចកងទ័ពជើងអាកាសរំដោះចំណាប់ខ្មាំង

ចំណាប់ខ្មាំងរាប់សិបនាក់នៅAlgeriaគេចខ្លួនរួចកងទ័ពជើងអាកាសរំដោះចំណាប់ខ្មាំង - ảnh 1
យុទ្ធនាការរំដោះចំណាប់ខ្មាំងនៅអណ្ដូងរ៉ែឧស្ម័ន្ធ
In Amenas (រូបថតៈ Internet)

(VOVworld)-មជ្ឈដ្ឋានសារព័ត៌មានAlgeriaនាថ្ងៃទី១៧មករាឲ្យដឹងថា ប្រជាពលរដ្ឋ
ចំនួន៣០នាក់របស់ប្រទេសនេះនិងជនបរទេសចំនួន១៥នាក់ត្រូវជនប្រដាប់អាវុធអ៊ី
ស្លាមជ្រុលនិយមឃុំខ្លួននៅក្នុងអណ្ដូងរ៉េឧស័ន្ធនៅភាគអាគ្នេយ៌នៃប្រទេសនេះបាន
គេចខ្លួនរួចពីក្រុមពួកចាប់ចំណាប់ខ្មាំង ក្នុងពេលនោះឧទ្ធ​​ម្ភាកចក្ររបស់កងទ័ព
Algeria បានអនុវត្តការវាយប្រហារដោយជើងអាកាសទៅលើអណ្ដូងរ៉ែឧស្ម័ន្ធ In
Amenas ជាទីកន្លែងចាប់ឃុំចំណាប់ខ្មាំងបរទេសចំនួន ៤១នាក់ ដែលបណ្តាលឲ្យ
មនុស្សមួយចំនួនត្រូវរងរបួស​ក្នុងនោះមានពលរដ្ឋជប៉ុនចំនួន២នាក់។ ទីភ្នាក់ងារ
សារព័ត៌មាន ANI របស់ Moritani បានដកស្រង់សម្តីរបស់ជនចាប់ចំណាប់ខ្មាំង
មួយនាក់ឲ្យដឹងដែរថា ការ វាយប្រហារពោលខាងលើបណ្តាលឲ្យចំណាប់ខ្មាំង
ចំនួន៣៤នាក់និងពួកចាប់​ចំណាប់ខ្មាំងចំនួន១៤នាក់ត្រូវស្លាប់  ប៉ុន្តែព័ត៌មាននេះ
មិនទាន់បានបញ្ជាក់ឲ្យច្បាស់នៅឡើយ។ ខណៈពេលនោះក្រសួងមហាផ្ទៃAlgeria
ប្រកាសថា រដ្ឋាភិបាលនៃប្រទេស​នេះ នឹងគ្មានការចរចារជាមួយពួកភេរវជនទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ