ចំណូល​​​ពី​ការ​លក់​រាយ​របស់​ច​អង់គ្លេស ​ធ្លាក់​ចុះ​បំបែក​កំណត់​ត្រា​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២១

(VOVWORLD) - ចំណូលពីការលក់រាយរបស់អង់គ្លេសបានធ្លាក់ចុះដល់កម្រិតបំបែកកំណត់ត្រាក្នុងខែធ្នូ ឆ្នាំ ២០២១ ដោយសារការកើនឡើងនៃចំនួនករណីឆ្លងកូវីដ-១៩ និងការអនុវត្តវិធានការរឹតត្បិតឡើងវិញ បានបង្កផលប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់លើប្រេងឥន្ធនៈ សម្លៀកបំពាក់ និងនិងឧបករណ៍កីឡា។
ចំណូល​​​ពី​ការ​លក់​រាយ​របស់​ច​អង់គ្លេស ​ធ្លាក់​ចុះ​បំបែក​កំណត់​ត្រា​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២១ - ảnh 1ផ្សារទំនើបមួយនៅ Belsize Park ភាគខាងជើងទីក្រុងឡុងដ៍។ (រូបថត៖AFP/TTXVN)

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) ចេញផ្សាយនៅថ្ងៃទី ២១ ខែមករា ចំណូលពីការលក់រាយក្នុងខែធ្នូ ឆ្នាំ ២០២១ បានធ្លាក់ចុះ ៣.៧% បើប្រៀបធៀបនឹងខែវិច្ឆិកា។ នេះ គឺជាការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងខែធ្នូ ចាប់តាំងពីពេលដែលការិយាល័យស្ថិតិជាតិអង់គ្លេសបានចាប់ផ្តើមប្រមូលទិន្នន័យក្នុងឆ្នាំ ១៩៩៦។

ជាក់ស្តែង ប្រាក់ចំណូលរបស់ហាងមិនមែនម្ហូបអាហារ បានធ្លាក់ចុះ ៧.១% ជាមួយនឹងការធ្លាក់ចុះនៅគ្រប់ប្រភេទហាងទាំងអស់។ ហាងលក់ទំនិញម៉ូដ និងឧបករណ៍កីឡាមានប្រាក់ចំណូលធ្លាក់ចុះប្រហែល ៨% ខណៈពេលដែលប្រាក់ចំណូលរបស់ហាងលក់ចាបហួយបានធ្លាក់ចុះ ៦%។

ទោះបីជាចំណូលលក់រាយរបស់អង់គ្លេសបានធ្លាក់ចុះក្នុងខែធ្នូ ឆ្នាំ ២០២១ក៏ដោយ វានៅតែខ្ពស់ជាង២.៦% បើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០២០ មុនពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើង ហើយបង្ខំឱ្យអង់គ្លេសអនុវត្តវិធានការបិទខ្ទប់លលើកដំបូងក្នុងខែមីនាឆ្នាំ ២០២០៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ