ចិន - កូរ៉េខាងត្បូងខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19
(VOVWORLD) - នៅយប់ថ្ងៃទី ១៣ ខែឧសភា (តាមម៉ោងតំបន់) ប្រធានរដ្ឋចិន លោក Xi Jinping បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-inដោយពិភាក្សាអំពីស្ថានភាពនៃជំងឺរាតត្បាត COVID-19។
នៅក្នុងជំនួបនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានចាត់ទុកថា តាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទាំងចិននិងកូរ៉េខាងត្បូងបានគ្រប់គ្រងស្ថានភាពនៃការរីករាលដាល COVID-19 យ៉ាងមានប្រសិទ្ធភាព។ ក្នុងការប្រយុទ្ធប្រឆាំងនេះ ភាគីទាំងពីរបានសម្តែងនូវការគំាទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា។ ដោយឈរលើមូលដ្ឋានដូចដែលបានលើកឡើង ភាគីទាំងពីរបានបើកចេញបណ្តាញផ្លាស់ប្តូរព័ត៌មានរហ័ស ដើម្បីធានាការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ ដែលកំពុងមានតម្រូវការ ដោយធានានូវខ្សែចង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ដឹកជញ្ជូន។
ភាគីទាំងពីរមានបំណង បន្តបង្កើនការផ្លាស់ប្តូរព័ត៌មាននិងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវ៉ាក់សាំងនិងថ្នាំពិសេស ព្រមទាំងបន្តគាំទ្រតួនាទីរបស់អង្គការសុខភាពពិភពលោក ដើម្បីសាមគ្គីភាគីនានា ធ្វើការឆ្លើយតបដោយមានប្រសិទ្ធិភាពជាមួយនឹងបញ្ហាជំងឺរាតត្បាតបច្ចុប្បន្ន៕