ចិន កូរ៉េខាងត្បូងពិភាក្សាជាមួយបេសកជនពិសេសរបស់អាស៊ានអំពីស្ថានភាពមីយ៉ាន់ម៉ា

(VOVWORLD) - នៅក្នុងកិច្ចសន្ទនានេះ លោករដ្ឋមន្រ្តី Wang Yi បានស្នើឡើងវិធានការមួយចំនួន ដែលរួមចំណែកដោះស្រាយស្ថានភាពនៅ មីយ៉ាន់ម៉ាក្នុងនោះ មានការទាក់ទងប្រា ស្រ័យជាមួយភាគីទាំងអស់នៅមីយ៉ាន់ម៉ាតាមរបៀបសមស្រប កសាងជំនឿទុកចិត្ត តាមជំហាននីមួយៗ ក៏ដូចជាផ្ដល់អាទិភាពចម្បងដល់ការជួយឧបត្ថម្ភមីយ៉ាន់ម៉ាក្នុង ការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ផងដែរ។

ចិន កូរ៉េខាងត្បូងពិភាក្សាជាមួយបេសកជនពិសេសរបស់អាស៊ានអំពីស្ថានភាពមីយ៉ាន់ម៉ា - ảnh 1លោក Erywan Yusof បេសកជនពិសេសរបស់សមាគមន៍ប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំមីយ៉ាន់ម៉ានិងជាជារដ្ឋមន្រ្តីការបរទេសទី២របស់ ប្រ៊ុយណេទទួលបន្ទុកស្ថានភាពនៅមីយ៉ាន់ម៉ា។ (រូបថត៖ straitstimes)
នាថ្ងៃទី១៨ ខែសីហា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានជួបសន្ទនា តាមទូរស័ព្ទជាមួយលោក Erywan Yusof បេសកជនពិសេសរបស់សមាគមន៍ប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំមីយ៉ាន់ម៉ាហើយក៏ជារដ្ឋមន្រ្តីការបរទេសទី២របស់ ប្រ៊ុយណេទទួលបន្ទុកស្ថានភាពនៅមីយ៉ាន់ម៉ាផងដែរ។
នៅក្នុងកិច្ចសន្ទនានេះ លោករដ្ឋមន្រ្តី Wang Yi បានស្នើឡើងវិធានការមួយចំនួន ដែលរួមចំណែកដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ាក្នុងនោះ មានការទាក់ទងប្រា ស្រ័យជាមួយភាគីទាំងអស់នៅមីយ៉ាន់ម៉ាតាមរបៀបសមស្រប កសាងជំនឿទុកចិត្ត តាមជំហាននីមួយៗ ក៏ដូចជាផ្ដល់អាទិភាពចម្បងដល់ការជួយឧបត្ថម្ភមីយ៉ាន់ម៉ាក្នុង ការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ផងដែរ។
នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong និងសម ភាគីប្រ៊ុយណេលោក Erywan Yusof ក៏បានជួបពិភាក្សាតាមទូរស័ព្ទអំពីកិច្ចសហ ប្រតិបត្តិការមនុស្សធម៌និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធដល់មីយ៉ាន់ម៉ាផងដែរ។ សេចក្ដី ប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានលើកច្បាស់ថា ភាគីទាំងពីរបានឯក ភាពសហការយ៉ាងសកម្មដើម្បីជួយដោះស្រាយវិបត្តិនាបច្ចុប្បន្ននៅ មីយ៉ាន់ម៉ាក៏ដូចជា ធានាឲ្យកិច្ចប្រជុំជាន់ខ្ពស់ជាច្រើនក្រោមអធិបតីភាពរបស់អាស៊ាន ដែលគ្រោងធ្វើឡើង នៅខែតុលាខាងមុខនេះ នឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ