ចិន - រុស្ស៊ីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) -  ជំនឿជាក់រវាងប្រទេសទាំងពីរនឹងបន្តកាន់តែស៊ីជម្រៅ ហើយពាណិជ្ជកម្មទ្វេភាគីនឹងបានស្តារឡើងវិញដូចសភាពដើមជាពុំខាន។

ចិន - រុស្ស៊ីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1 រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី (ឆ្វេង) និងសមភាគី រុស្ស៊ីលោក Sergei Lavrov  (រូបថត៖ MEM)

នាថ្ងៃទី ១៨ ខែវិច្ឆិកា ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគី រុស្ស៊ី លោក Sergey Lavrov, សមា ជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាងយី បានបញ្ជាក់ថា ទំនាក់ទំនងចិន - រុស្ស៊ី ត្រូវបានផ្ទៀងផ្ទាត់តាំងពីមុន តាមរយៈ ផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ -១៩។ លោកបានសង្កត់ធ្ងន់ថា ជំនឿជាក់រវាងប្រទេសទាំងពីរ នឹងបន្តកាន់តែស៊ីជម្រៅ ហើយពាណិជ្ជកម្មទ្វេភាគីនឹងបានស្តារឡើងវិញ ដូចសភាពដើមជាពុំខាន។

រីឯខ្លួនវិញ លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Lavrov បានបង្ហាញនូវការត្រៀមខ្លួនជាស្រេច ក្នុងការរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់ ធានានូវជោគជ័យនៃឆ្នាំរុស្ស៊ី - ចិនលើគំនិតផ្តួចផ្តើមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់រវាងប្រទេសទាំងពីរលើវិស័យជាច្រើនដើម្បីឆ្ពោះទៅរកលទ្ធ ផលថ្មី។ លោក Lavrov បានសន្យាថា ទីក្រុងម៉ូស្គូត្រៀមខ្លួន រួមសហការយ៉ាងជិតស្និទ្ធជាមួយទីក្រុងប៉េកាំងនៅលើបណ្តាវេទិកាពហុភាគី ដូចជា អង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខពិភពលោក (BRICS - រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) ដើម្បីរួមគ្នាការពារស្ថេរភាពនៃស្ថានភាពអន្តរជាតិនិងក្នុងតំបន់ ដោយជួយប្រទេសក្នុងតំបន់ប្រយុទ្ធប្រឆាំងនឹងលិទ្ធិជ្រុលនិយម  ក៏ដូចជា គាំទ្រក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់អាស៊ីបូព៌ា ដោយអាស៊ានដើរតួនាទីជាមជ្ឈភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ