ចិនត្រៀមខ្លួនជាស្រេចសហការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើនសន្តិភាពក្នុងតំបន់និងពិភពលោក
(VOVWORLD) - នាថ្ងៃទី ២០ ខែសីហា នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលីសៀនឡុង (Lee Hsien Loong) បានអញ្ជើញទទួលជួបជាមួយសមាជិកការិយាល័យនយោបាយនិងជាប្រធានខុទ្ទកាល័យនៃគណៈ កម្មាធិការកិច្ចការបរទេសកណ្តាលនៃបក្សកុម្មុយនិស្តចិន លោក Yang Jiechi នៅវិមាន Istana។
សមាជិកការិយាល័យនយោបាយនិងជាប្រធានខុទ្ទកាល័យនៃគណៈ កម្មាធិការកិច្ចការបរទេសកណ្តាលនៃបក្សកុម្មុយនិស្តចិន លោក Yang Jiechi និង នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលីសៀន ឡុង (រូបថត៖ Straits Times) |
ក្នុងជំនួបនោះ លោក Yang Jiechi បានប្រកាសថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចរួមដៃជាមួយប្រទេសសឹង្ហបុរី និងសមាជិកដទៃទៀតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីបង្កើនសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ។ នៅពេលលើកឡើងអំពីអស្ថេរភាពនិងការ វិវត្តន៍ដែលកំពុងកើនឡើងនៅក្នុងបណ្តាប្រទេសនានានៅលើពិភពលោក លោក Yang Jiechi បានមានប្រសាសន៍ថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានសង្កត់ធ្ងន់កាន់តែខ្លាំងឡើងចំពោះទស្សនៈដែលមនុស្សជាតិមានវាសនារួមគ្នា។ លោកបានបន្ថែមទៀតថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលជាមួយប្រទេសសឹង្ហបុរី និងបណ្តាប្រទេសសមាជីកអាស៊ានផ្សេងទៀត ដើម្បីបង្កើនជំនឿទុកចិត្តជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីរួមគ្នាខិតខំប្រឹងប្រែងក្នុងការការពារសេដ្ឋកិច្ចសកលលោក សមធម៌និងយុត្តិធម៌នៅលើ ឆាកអន្តរជាតិផងដែរ៕