ចំនួនកុមារឆ្លងកូវីដ ១៩ នៅអាមេរិកកើនឡើងខ្ពស់ដល់កំណត់ត្រា
(VOVWORLD) - នៅថ្ងៃទី១៤ ខែសីហា ចំនួនកុមារចូលព្យាបាលក្នុងមន្ទីរពេទ្យដោយសារកូវីដ ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ដល់កំណត់ត្រាដោយចំនួន១៩០០ករណី។
យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង៨និង៣០នាទីថ្ងៃទី១៥ ខែសីហា (ម៉ោងវៀតណាម) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួនជាង២០៧,៥លាននាក់ ក្នុងនោះករណីស្លាប់មានចំនួនជិត៤,៣៧លាននាក់។ ប្រទេសរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅតែជាអាមេរិក ដោយមានចំនួនករណីស្លាប់ជិត៦៤ម៉ឺននាក់ ក្នុងចំណោមករណីឆ្លងសរុបជាង៣៧លាននាក់។ បន្ទាប់មកគឺឥណ្ឌា ប្រេស៊ីល។ គួរឲ្យព្រួយបារម្ភថា នៅថ្ងៃទី១៤ ខែសីហា ចំនួនកុមារចូលព្យាបាលក្នុងមន្ទីរពេទ្យដោយសារកូវីដ ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ដល់កំណត់ត្រាដោយចំនួន១៩០០ករណី។ កុមារក្រោមអាយុ១២ឆ្នាំ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំងនៅឡើយ ដូច្នេះងាយឆ្លងវីរុសជាងអ្នកដទៃ ជាពិសេសចំពោះវីរុសបំប្លែង Delta ដោយមានលទ្ធភាពឆ្លងរាលដាលយ៉ាងឆាប់រហ័ស៕