ចំនួនករណីឆ្លងកូវីដ ១៩ លើពិភពលោកបានហួសពី២១០លាននាក់

(VOVWORLD) -  អាមេរិកនៅតែជាប្រទេសរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយជម្ងឺរាតត្បាត ដោយមានករណីឆ្លងជាង៣៨លាននាក់និងករណីស្លាប់ជាង៦៤១ពាន់នាក់។ នៅ ចំពោះមុខស្ថានភាពជម្ងឺរាតត្បាតកាន់តែស្មុគស្មាញ ប្រធានាធិបតីអាមេរិកលោក Joe Biden បានការពារទស្សនៈអំពីការចាក់វ៉ាក់សាំងដូសទី៣។
ចំនួនករណីឆ្លងកូវីដ ១៩ លើពិភពលោកបានហួសពី២១០លាននាក់ - ảnh 1ប្រជាជនរង់ចាំការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅទីក្រុងស៊ីដនី អូស្ត្រាលី នៅថ្ងៃទី១៦ សីហា។ (រូបថត៖ Xinhua/VNA)
យោងតាមគេហទំព័រ worldometers បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១និង៣០នាទី ថ្ងៃទី១៩ ខែសីហា (ម៉ោង UTC) ចំនួនករណីឆ្លងកូវីដ ១៩ លើពិភពលោកបានហួសពី ២១០លាននាក់ ក្នុងនោះករណីស្លាប់មានចំនួនជាង៤,៤លាននាក់។
អាមេរិកនៅតែជាប្រទេសរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយជម្ងឺរាតត្បាត ដោយមានករណីឆ្លងជាង៣៨លាននាក់និងករណីស្លាប់ជាង៦៤១ពាន់នាក់។ នៅ ចំពោះមុខស្ថានភាពជម្ងឺរាតត្បាតកាន់តែស្មុគស្មាញ ប្រធានាធិបតីអាមេរិកលោក Joe Biden បានការពារទស្សនៈអំពីការចាក់វ៉ាក់សាំងដូសទី៣។
ការកើតមាននៃវីរុសបំប្លែង Delta បាននិងកំពុងបញ្ច្រាសសមិទ្ធិផលសឹងតែទាំង អស់ក្នុងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនៅតាមប្រទេសជាច្រើន រួមទាំងប្រទេស ដោយមានអត្រាចាក់វ៉ាក់សាំងខ្ពស់លើពិភពលោកទៀតផង។ ក្នុងរយៈពេល២៤ម៉ោង កន្លងមក ម៉ិកស៊ិកបានរកឃើញករណីឆ្លងថ្មីជិត២៩ពាន់នាក់ ដែលជាកម្រិតខ្ពស់បំផុត ក្នុងមួយថ្ងៃ ចាប់តាំងពីការផ្ទុះឡើងនៃជម្ងឺរាតត្បាតរហូតមកដល់ពេលនេះ។
បារាំងក៏បានរកឃើញករណីឆ្លងថ្មីចំនួន២៨ពាន់នាក់ផងដែរ។ មន្ត្រីសុខាភិបាល បារាំងឲ្យដឹងថា ចំនួនអ្នកជម្ងឺកូវីដ ១៩ ដែលកំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះ បន្ទាន់ បានកើនឡើងទ្វេដងក្នុងរយៈពេលមិនដល់១ខែ ក្នុងបរិបទដែលវីរុសបំប្លែងខ្លួន Delta កំពុងបង្កសម្ពាធទៅលើប្រព័ន្ធសុខាភិបាលនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ