ចិននិងកូរ៉េខាងត្បូងបង្កើតខ្សែទូរសព្វ hotline ដើម្បីពិគ្រោះយោបល់អំពីបញ្ហាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
(VOVworld) – នាថ្ងៃទី ២៤ មេសា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se និងសមភាគីចិន លោក Wang Yi បានឯកភាពអំពីការបង្កើតខ្សែ ទូរសព្វ hotline ដើម្បី
ពិគ្រោះយោបល់គោលនយោបាយស្តីពីរាល់បញ្ហាទាក់ទិនដល់សាធារណរដ្ឋប្រជាធិ
តេយ្យប្រជាមានិតកូរ៉េ។ ភាគីទាំង ២ ក៏បានឯកភាពអំពី កិច្ចសហប្រតិបត្តិការយ៉ាង
ជិតស្និត ដើម្បីបញ្ចុះបញ្ចូលព្យុងយ៉ាងអត់ធ្មត់បណ្ដា សកម្មភាពបង្ករៀងហេតុជាបន្ត
បន្ទាប់ ក្រោយពី ការបាញ់បង្ហោះកាំជ្រួច នាខែ ធ្នូ ឆ្នាំ ២០១២ និងការសាកល្បងនុយ
ក្លេអ៊ែរលើកទី ៣ នាខែ កុម្ភៈ នាពេលថ្មីៗនេះ។ រដ្ឋមន្ត្រីកាបរទេសចិន លោក Wang Yi ក៏បានអំពាវនាវឲ្យប្រទេសទាំង ២ លើឧបទ្វីបកូរ៉េនិងបណ្ដាប្រទេសផ្សេងៗទៀតក្នុង
តំបន់ត្រូវមានវិធានការសកម្ម បន្ធូស្រាលភាពតានតឹងនិងដោះស្រាយបញ្ហាពោលខាង
លើដោយសន្និវិធី៕
|
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se និងសមភាគីចិន លោក Wang Yi បានឯកភាពអំពីការបង្កើតខ្សែ ទូរសព្វ hotline ដើម្បីពិគ្រោះយោបល់គោលនយោបាយ
ស្តីពីរាល់បញ្ហាទាក់ទិន ដល់សាធារណរដ្ឋប្រជាធិតេយ្យប្រជាមានិតកូរ៉េ។
(Image: Vietnamplus+) |