ចិននិងជប៉ុនឯកភាពជំរុញការសន្ទនាកំពូលត្រីភាគីជាមួយកូរ៉េខាងត្បូង


ចិននិងជប៉ុនឯកភាពជំរុញការសន្ទនាកំពូលត្រីភាគីជាមួយកូរ៉េខាងត្បូង - ảnh 1
ចិននិងជប៉ុនឯកភាពជំរុញការសន្ទនាកំពូលត្រីភាគីជាមួយកូរ៉េខាងត្បូង (VNA)

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា ជប៉ុននិងចិនបានឯកភាពសហប្រតិបត្តិការ
ជំរុញការសន្ទនាកំពូលត្រីភាគីជាមួយកូរ៉េខាងត្បូង​ដោយមិនអើពើដល់រឿង
អាស្រូវនយោបាយដែលកំពុងរញ្ជួយ  Seoul នាបច្ចុប្បន្ន។ សេចក្តីប្រកាសនេះ
ត្រូវបាននាំចេញបន្ទាប់ពីជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក
Takeo Akiba និងរដ្ឋមន្ត្រី ការបរទេសចិន លោក Wang Yi រួមជាមួយ
មជ្ឈដ្ឋានមន្ត្រីការទូតជាន់ខ្ពស់ផ្សេងៗទៀតនៅរដ្ឋធានីប៉េកាំងរបស់ចិន។
 ឆ្លើយសំណួរជាមួយ មជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីជំនួបពោលខាងលើ
លោក Akiba បានឲ្យដឹងថា៖ ភាគីទាំងអស់នឹងបន្តសហការជាមួយគ្នា
ហើយពិភាក្សាអំពីបញ្ហាទ្វេភាគីរួមមានបញ្ហានៃសាធារណៈរដ្ឋប្រជាធិប
តេយ្យប្រជាមានិតកូរ៉េ។ នាថ្ងៃដដែល រដ្ឋាភិបាលជប៉ុនបានឲ្យ ដឹងថា៖
សេចក្តីប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye
ស្តីអំពីលទ្ធភាពលាលែងពីដំណែងនឹងមិនផ្លាស់ប្តូរបណ្ដាផែនការរៀបចំ
ការសន្ទនាកំពូលត្រីភាគីជាមួយកូរ៉េខាងត្បូងនិងចិន ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ