ចិននិងថៃឯកភាពអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅថៃ នាថ្ងៃទី ២១ វិច្ឆិកា នាយរដ្ឋមន្ត្រីចិន
លោក Wen Jiabao បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក
ស្រី Yingluck Shinawatra ។ បន្ទាប់ពីការជួបចរចារ នាយករដ្ឋមន្ត្រីនៃ ប្រទេសទាំង
២ បានធ្វើជាកសិណសាក្សីពិធីចុះហេត្ថលេខាលើអនុស្សារណៈ យោគយល់ចំនួន
៤ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន៖ ការព្រមព្រៀងអំពីទំនាក់ ទំនងការទូត ការព្រមព្រៀងអំពីបត្យាប័នបទល្មើស ការព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការលើ
វិស័យអប់រំ និងការព្រមព្រៀងអំពីការដែលរដ្ឋាភិបាលចិនទិញអង្កររបស់ថៃ។ ក្នុងសន្និសីទការសែតមួយបន្ទាប់នោះ នាយករដ្ឋមន្ត្រីទាំង ២ រូប បានឯកភាពអំពី
ការជំរុញកិច្ចសហប្រតិបត្តិការរវាងថៃនិងចិនលើវិស័យ នយោបាយ សេដ្ឋកិច្ចនិង
សង្គម រួមចំណែកស្ថិរភាពក្នុងតំបន់។ នាយករដ្ឋមន្ត្រី Wen Jiabao បានអះអាងថា៖ ដោយឈរលើទំនាក់ទំនងដៃគូរនិងមិត្តទំនិញសំខាន់របស់ខ្លួនចិនគាំទ្រថៃលើគ្រប់
វិស័យ ដើម្បីធានាសន្តិសុខក្នុងតំបន់ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ