ចិននឹងបន្តដើរតួជាអ្នកសម្របសម្រួលដែលអាចទុកចិត្តបាន

(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ៦ ខែមេសា រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានស្វាគមន៍ចំពោះអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បន្តបង្ហាញសុច្ឆន្ទៈសម្រាប់ការផ្សះផ្សា ហើយបានអះអាងថា ចិននឹងបន្តដើរតួជាអ្នកសម្របសម្រួលដែលអាចទុកចិត្តបាន។ 
ចិននឹងបន្តដើរតួជាអ្នកសម្របសម្រួលដែលអាចទុកចិត្តបាន - ảnh 1រដ្ឋមន្ត្រីការបរទេសចិន អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ក្នុងជំនួបនៅទីក្រុងប៉េកាំង ថ្ងៃទី៦ មេសា។ (រូបភាព៖ ក្រសួងការបរទេសចិន)

លោក Qin Gang បានឲ្យដឹងថា ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំជាន់ខ្ពស់របស់អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដោយបង្ហាញពីអាកប្បកិរិយាដ៏ស្មោះត្រង់និងស្ថាបនា។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងគាំទ្រភាគីទាំងពីរក្នុងការបន្តពង្រឹងទំនុកចិត្ត លុបបំបាត់ការមន្ទិលសង្ស័យអូឌីតបានឯកភាពបង្កើតទំនាក់ទំនងការទូតឡើងវិញជាមួយនឹងកិច្ចព្រមព្រៀងដែលចិនបានធ្វើជាអ្នកសម្របសម្រួលនៅទីក្រុងប៉េកាំង។ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី ៦ ខែមេសា គឺជាជំនួបផ្លូវការលើកដំបូងក្នុងរយៈពេលជាង៧ឆ្នាំកន្លងទៅ។ ភាគីទាំងពីរបានពិភាក្សាអំពីជំហានឆ្ពោះទៅរកការបើកដំណើរការស្ថានទូត និងស្ថានកុងស៊ុលឡើងវិញ ហើយបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ