ចិននិងរុស្ស៊ីសុទ្ធតែបដិសេធការចោទប្រកាន់របស់អាមេរិកអំពីករណី Edward Snowden

(VOVworld) – នាថ្ងៃទី ២៥ មិថុនា ចិននិងរុស្ស៊ីសុទ្ធតែបដិសេធការចោទប្រកាន់ របស់អាមេរិកអំពីការដែល ប៉េកាំងនិងមូស្គូទាក់ទិនដល់ការចាកចេញពីហុងកុង
(ចិន) របស់អតីតបុគ្គលិកទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) លោក Edward
Snowden។ ឆ្លើយសំណួរក្នុងសន្និសីទការសែតប្រចាំខែ អ្នកនាំពាក្យក្រសួងការបរ
ទេសចិន លោកស្រី Hua Chunying បានលើកច្បាស់ថា៖ បណ្ដាការចោទប្រកាន់របស់
វ៉ាស៊ីនតោនអំពីការដែល រដ្ឋាភិបាលចិនទាក់ទិនដល់ការចាកចេញពីក្រុងហុងកុងនៃ
លោក Edward Snowden គឺគ្មានមូលដ្ឋានហើយប៉េកាំងនឹងមិនទទួលស្គាល់ការចោទ
ប្រកាន់ពោលខាងលើឡើយ។ លោកស្រី Hua Chunying បានអះអាងជាថ្មីម្តងទៀតថា៖
ទីក្រុងហុងកុង​ (ចិន) បានដោះស្រាយរឿងហេតុនេះស្របច្បាប់និងស្នើឲ្យភាគីនានា
គោរពសេច្ចក្តី សម្រេចនៃរដ្ឋអំណាចតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) ដែលបាន
អនុញ្ញាត្តិឲ្យ លោក Snowden​ ចាកចេញពីទីក្រុងនេះ។

នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា៖ រុស្ស៊ីមិន
ជួយឧបត្ថម្ភ Snowden​ ចាកចេញពីទីក្រុងហុងកុងទេ។ ទន្ទឹមនឹងនោះ លោក Lavrov
បានឲ្យដឹងថា៖ លោក Snowden​ មិនស្ថិតនៅរុស្ស៊ីនាច្ចុប្បន្នទេ។ រុស្ស៊ីប្រឆាំងជំទាស់
យ៉ាងខ្លាំងក្លាចំពោះការចោទប្រកាន់ “គ្មានមូលដ្ឋាន” របស់អាមេរិកអំពីការករណី
ពោលខាងលើ៕

ចិននិងរុស្ស៊ីសុទ្ធតែបដិសេធការចោទប្រកាន់របស់អាមេរិកអំពីករណី Edward Snowden - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov (Image: radiovn.vn)

ប្រតិកម្មទៅវិញ

ផ្សេងៗ