ចំនួនប្រជាជនវៀតណាមនឹងកើនដល់ ១០៤ លាននាក់ នាឆ្នាំ ២០៣០

(VOVWORLD) - យោងតាមយុទ្ធសាស្ត្រចំនួនប្រជាជនវៀត ណាមដល់ឆ្នាំ ២០៣០ ដែលទើបតែត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តីថា ទំហំចំនួនប្រជាជនវៀតណាម នឹងកើនដល់ ១០៤ លាននាក់ នាឆ្នាំ ២០៣០។
ចំនួនប្រជាជនវៀតណាមនឹងកើនដល់ ១០៤ លាននាក់ នាឆ្នាំ ២០៣០ - ảnh 1 ចំនួនប្រជាជនវៀតណាមនឹងកើនដល់ ១០៤ លាននាក់ នាឆ្នាំ ២០៣០

យុទ្ធសាស្រ្តនេះបានដាក់ចេញគោលដៅជាក់ស្ដែងដូចជា៖ ការពារនិងអភិវឌ្ឍន៍ចំនួនប្រជាជនជនបណ្ដាជនជាតិភាគតិចឲ្យ តិចជាង ១ ម៉ឺននាក់ តុល្យភាពភេទធម្មជាតិនៅពេលប្រសូត្រ លើកកម្ពស់គុណភាពចំនួនប្រជាជន ធានា ការពារជាតិនិងសន្តិសុខ ទាញយកផលប្រយោជន៍ពីរចនាសម្ព័ន្ធចំនួនប្រជាជនមាស និងបន្សាំទៅនឹងជរាភាពចំនួនប្រជាជន។

ដើម្បីសំរេចបានគោលដៅទាំងនេះ យុទ្ធសាស្រ្តបានដាក់ចេញដំណោះស្រាយមួយចំនួនដូចជា ពង្រឹងភាពជាអ្នកដឹកនាំ ណែនាំអជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្លាស់ប្ដូរថ្មីនូវការផ្សព្វផ្សាយ ចលនាអំពីចំនួនប្រជាជន សុក្រឹតរបៀបរបប គោលនយោបាយ អំពីចំនួនប្រជាជន អភិវឌ្ឍបណ្តាញនិងកែលម្អគុណភាពសេវាកម្មអំពីចំនួនប្រជាជនជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ