ចំនួនភ្ញៀវទេសចរមកទីក្រុងហាណូយកើនឡើងជាង ៣៣% ក្នុងរយៈពេល ៧ ខែ
(VOVWORLD) - ចំនួនភ្ញៀវទេសចរសរុបមកទីក្រុងហាណូយក្នុងរយៈពេល ៧ ខែកន្លងមក ទទួលបាន ជិត ៣,៥ លាននាក់ កើនឡើង ៣៣,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រូបថត៖ Le Chi/VOV5 |
យោងតាមការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ អាស្រ័យដោយការអនុវត្តដំណោះស្រាយ និងការកែលម្អជាច្រើនចំពោះហេដ្ឋារចនាសម្ព័ន្ធ សណ្ឋាគារ និងការផ្លាស់ប្ដូរថ្មីក្នុងការងារផ្សព្វផ្សាយ និងលើកកំពស់រូបភាពនៃទឹកដីនិង មនុស្សរដ្ឋធានីនោះ ផ្នែកទេសចរណ៍នៃក្រុងហាណូយសម្រេចបានលទ្ធផលវិជ្ជមាន។ ចំនួនភ្ញៀវទេសចរសរុបមកទីក្រុងហាណូយក្នុងរយៈពេល ៧ ខែកន្លងមក ទទួលបាន ជិត ៣,៥ លាននាក់ កើនឡើង ៣៣,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះភ្ញៀវអន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានជាង ២,៤លាននាក់ កើនឡើង៤៣,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ភ្ញៀវទេសចរក្នុងស្រុកក្នុងរយៈពេល ៧ ខែ ត្រូវបានប៉ាន់ប្រមាណថា មានជាង ១ លាននាក់ កើនឡើង ១៤,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាស្នាក់ នៅជាមធ្យមនៃសណ្ឋាគារលំដាប់ផ្កាយ ១ រហូតដល់ផ្កាយ ៥ សម្រេចបាន ៦១,៨%។
លោកស្រី Dang Huong Giang នាយិកាមន្ទីរទេសចរណ៍ទីក្រុងហាណូយបានឲ្យដឹងថា ក្នុងប៉ុន្មានខែចុងឆ្នាំនេះ ផ្នែកទេសចរណ៍ក៏នឹងបន្តផ្សព្វផ្សាយ និងវិនិយោគលើ គោលដៅទេសចរណ៍ល្បីៗ និងប្រពៃណី។ លើសពីនេះ ទីក្រុងក៏សុក្រិតនីតិវិធី និង កែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រកាសគោលដៅទេសចរណ៍ថ្មីៗ ដែលទាក់ទាញជា ច្រើន។ ផ្នែកទេសចរណ៍ក៏យកចិត្តទុកដាក់ដល់គំរូទេសចរណ៍ក្នុងភូមិសិប្បកម្ម ការ ទស្សនា និងទិញទំនិញដែលមានគុណភាពខ្ពស់ផងដែរ៕