ចិនបានអះអាងនូវទំនុកចិត្តរបស់ខ្លួនដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការចរចាពាណិជ្ជកម្មជាមួយអាមេរិក
(VOVWORLD) - យោងតាមកាសែត People's Daily របស់ចិន កាលពីថ្ងៃទី ៨ ខែឧសភា បានផ្សាយថាប្រទេសចិននឹងស្ងប់ចិត្តចំពោះការគំរាមកំហែងពីអាមេរិកក្នុងការបង្កើនពន្ធ ហើយចិនជឿជាក់ថាប្រទេសខ្លួនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងបញ្ហានានានៅក្នុងកិច្ចចរចាពាណិជ្ជកម្ម។
ប្រធានាធិបតីអាមេរិក លោក Donald Trump |
បទអត្ថាធិប្បាយប្រចាំថ្ងៃរបស់កាសែតពោលខាងលើនេះបានរាប់រាប់ថា "ប្រទេសចិនមានទំនុកចិត្តទាំងស្រុងក្នុងការប្រឈមមុខនឹងគ្រាប់ការលំបាកនិងបញ្ហាប្រឈមដែលអាចកើតមានឡើងនៅក្នុងដំណើរពិគ្រោះផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក។ នោះគឺជាមូលហេតុដែលប្រទេសចិនតែងតែរក្សាភាពស្ងប់ស្ងាត់ផងដែរ"។ នៅក្នុងបទអត្ថាធិប្បាយដាច់ដោយឡែកមួយទៀតរបស់កាសែតស៊ីនហួរបានផ្សាយថា វិធីសាស្រ្តរបស់អាមេរិកគឺពិតជា"សោកស្តាយណាស់" ព្រមទាំងសង្កត់ធ្ងន់ថាការពិគ្រោះយោបល់ពាណិជ្ជកម្មគឺជាវិធី "ត្រឹមត្រូវ" ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មនានាផងដែរ៕