ចិនរៀបចំសន្និសីទកាសែតអំពីកិច្ចប្រជុំលើកទី២រដ្ឋសភានីតិកាលទី១២

ចិនរៀបចំសន្និសីទកាសែតអំពីកិច្ចប្រជុំលើកទី២រដ្ឋសភានីតិកាលទី១២ - ảnh 1
អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋសភាចិន (រូបថតៈ giaoduc.net)


(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅចិនឲ្យដឹងថា
កិច្ចប្រជុំលើកទី២ មហាសន្និបាតដំណាងប្រជាជនទូទាំងប្រទេសចិន (ឬរដ្ឋ សភា) នីតិកាលទី១២ប្រារព្វឡើងនាថ្ងៃ៥មិនានៅទីក្រុងប៉េកាំងរបស់ចិន។ ថ្លែងមតិក្នុង
សន្និសីតកាសែតនាថ្ងៃទី៤មិនា អ្នកនាំពាក្យនៃកិច្ចប្រជុំនេះ លោកស្រី  Fu Ying បាន
ឲ្យដឹងថា កិច្ចប្រជុំឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុងរយៈ៨ថ្ងៃ ហើយបានបិទនាថ្ងៃទី១២
មិនាខាងមុខ។  ក្នុងកិច្ចប្រជុំលើកនេះ បណ្តាតំណាងនិង ពិភាក្សាអំពីបញ្ហាមួយ
ចំនួនដូចជា កំណែទម្រង់លើគ្រប់ជ្រុងជ្រោយ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និន្នាការនៃកិច្ចការបរទេសនិងចំណាយការពារជាតិជាដើម។ ចំពោះ បញ្ហាកំណែ
ទម្រង់ លោកស្រី Fu Ying អះអាងថា នេះជាការផ្តួចផ្តើម គំនិតដ៏ធំធេងរបស់ចិន ក្នុងនោះរដ្ឋសភានឹងដើរតួនាទីបង្កើតមូលដ្ឋានគតិយុត្ត សម្រាប់អនុវត្តន៍ការផ្តួច
ផ្តើមគំនិតនេះ។

        លោកស្រី Fu Ying ក៏ឲ្យដឹងថែមទៀតថា នាយករដ្ឋមបនន្រ្តីចិនលោក Li
keqiangនឹងធ្វើជាអធិបតីសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំបិទបញ្ចប់សំដៅ ឧទ្ទេសនាមអំពីការងាររបស់រដ្ឋាភិបាលក្នុងឆ្នាំកន្លងទៅក៏ដូចជាទិសដៅសម្រាប់
ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ