ចិនវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយអាស៊ាននិងអឺរ៉ុប

(VOVWORLD) - ថ្លែងនៅសន្និសីទសារព័ត៌មាននៅ ខាងក្រៅសម័យប្រជុំលើកទី៥ រដ្ឋសភាចិននីតិកាលទី១៣ លោក Wang Yi បានឲ្យ ដឹងថា ទំនាក់ទំនងរវាងចិននិងអាស៊ានគឺគ្មានដែនកំណត់ទេ ហើយជាកត្តាដែល ការពារស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ចិនវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយអាស៊ាននិងអឺរ៉ុប - ảnh 1ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi។ (រូបថត៖ Xinhua/VNA)
នាថ្ងៃទី៧ ខែមីនា ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បាន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយសមាគមន៍ប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) និងអឺរ៉ុប ព្រមទាំងអំពាវនាវឲ្យអាមេរិក ជប៉ុនរក្សាទំនាក់ទំនង ទ្វេភាគីជាមួយទីក្រុងប៉េកាំងតាមទិសដៅត្រឹមត្រូវ។ ថ្លែងនៅសន្និសីទសារព័ត៌មាននៅ ខាងក្រៅសម័យប្រជុំលើកទី៥ រដ្ឋសភាចិននីតិកាល ទី១៣ លោក Wang Yi បានឲ្យ ដឹងថា ទំនាក់ទំនងរវាងចិននិងអាស៊ានគឺគ្មានដែនកំណត់ទេ ហើយជាកត្តាដែល ការពារស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ស្ដីពីទំនាក់ទំនងជាមួយអឺរ៉ុប លោក Wang Yi បានឲ្យដឹងថា កិច្ចសន្ទនានិងកិច្ច សហប្រតិបត្តិការរវាងចិននិងអឺរ៉ុប ដោយឈរលើមូលដ្ឋាននៃការគោរពគ្នានិងផ្ដល់ផល ប្រយោជន៍ទៅវិញទៅមក នឹងជាកត្តាដែលរួមចំណែកធ្វើឲ្យពិភពលោកមានស្ថិរភាពជាង។
ពាក់ព័ន្ធដល់ទំនាក់ទំនងជាមួយអាមេរិក លោក Wang Yi បានដាស់តឿនរដ្ឋ អំណាចវ៉ាស៊ីនតោណ នាំគោលនយោបាយវិលត្រឡប់ទៅរកទិសដៅត្រឹមត្រូវ នាំ ឲ្យទំនាក់ទំនងទ្វេភាគីវិលត្រឡប់មកផ្លូវអភិវឌ្ឍដ៏ស្អាតស្អំ ប្រកបដោយស្ថិរភាព។ តាមលោករដ្ឋមន្រ្តីការបរទេសចិន ប៉េកាំងនិងវ៉ាស៊ីនតោណត្រូវជំនួស “ការប្រកួត ប្រជែង-កិច្ចសហប្រតិបត្តិការ-គូប្រជែង” ដោយគោលការណ៍ចំនួន៣នោះគឺ ការគោរព គ្នាទៅវិញទៅមក ការរួមរស់ប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការដើម្បីផល ប្រយោជន៍ទៅវិញទៅមក។
ចំពោះទំនាក់ទំនងជាមួយជប៉ុនវិញ លោក Wang Yi បានអំពាវនាវឲ្យតូក្យូរក្សា ទំនាក់ទំនងទ្វេភាគីតាមទិសដៅត្រឹមត្រូវ ព្រមទាំងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញ ទំនាក់ទំនងតាមទិសដៅសន្តិភាពនិងមេត្រីភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ