ចិនសង្ឃឹមថាសហរដ្ឋអាមេរិកនិងស.ប.បកូរ៉េនឹងស្ដារកិច្ចសន្ទនាគ្នាឡើងវិញ“ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនាថ្ងៃដដែលរវាងអនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Luo Zhaohui និងបេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាស.ប.បកូរ៉េលោក Stephen Biegun នៅរដ្ឋធានីប៉េកាំងនោះភាគីទាំងពីរបានផ្លាស់ប្តូរនូវទស្សនៈគ្នាស្តីពីដំណើរការនៃការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

នាថ្ងៃទី១៩ខែធ្នូក្រសួងការបរទេសចិនបានសម្តែងក្តីសង្ឃឹមថាសហរដ្ឋអាមេរិកនិងស.ប.បកូរ៉េអាចស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីកសាងទំនុកចិត្តេះនិងដោះស្រាយការខ្វែងគ្នារួមទាំងស្ដារកិច្ចសន្ទនាគ្នាឡើងវិញ“ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

យោងតាមសេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់ក្រសួងការបរទេសចិនបានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនាថ្ងៃដដែលរវាងអនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Luo Zhaohui និងបេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហាស.ប.បកូរ៉េលោក Stephen Biegun នៅរដ្ឋធានីប៉េកាំងនោះភាគីទាំងពីរបានផ្លាស់ប្តូរនូវទស្សនៈគ្នាស្តីពីដំណើរការនៃការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ