ចិនសង្ឃឹមអង់គ្លេសនៅជាសមាជិកសំខាន់មួយរបស់ EU

ចិនសង្ឃឹមអង់គ្លេសនៅជាសមាជិកសំខាន់មួយរបស់ EU - ảnh 1
ចិនសង្ឃឹមអង់គ្លេសនៅជាសមាជិកសំខាន់មួយរបស់ EU (Image: VNA)


(VOVworld) – ចិនសង្ឃឹមអង់គ្លេសនៅជាសមាជិកសំខាន់មួយរបស់ EU។
នេះគឺជាមតិដែលប្រធានរដ្ឋចិន លោក Xi Jinping បានផ្តើមឡើងនៅការចរចារ
ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ក្នុងក្របខ័ណ្ឌដំណើរ
 ទស្សនកិច្ចថ្នាក់រដ្ឋនៅចក្រភពអង់គ្លេស។ លោក Xi Jinping មានគោលបំណង
 ថែមទៀតថា៖ អង់គ្លេសនឹងជាកត្តាសកម្មមួយក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាង
 ចិនជាមួយសហភាពអឺរ៉ុប។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី David Cameron មិនទាន់
 នាំចេញការអធិប្បាយណាមួយអំពីសេចក្តីប្រសាសន៍របស់ថ្នាក់ដឹកនាំចិននៅ
ឡើយ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានប្រកាសនឹងគាំ
ទ្រប្រទេសនេះរក្សារបែបបទជាសមាជិក EU ក្នុងការបោះប្រជាមតិនាឆ្នាំ ២០១៧
 ខាងមុខប្រសិនបើលោកអាចអនុវត្តរាល់កំណែទម្រង់សំដៅបង្កើនឋានៈរបស់
ក្រុងឡុងក្នុងសហភាពអឺរ៉ុប។ នាថ្ងៃទី ២៣ តុលា ប្រធានរដ្ឋចិន លោក Xi Jinping
 បានបញ្ចប់ដំណើរទស្សនកិច្ចនៅអង់គ្លេសដោយជោគជ័យក្នុងនោះ៖ ចិននិង
អង់គ្លេសបានលើកកំពស់ទំនាក់ទំនងឡើងថ្នាក់ដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុង
ជ្រោយលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ