ចិនហាមឃាត់មុខទំនិញមួយចំនួនក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយកូរ៉េខាងជើង
|
ចិនហាមឃាត់មុខទំនិញមួយចំនួនក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយកូរ៉េខាងជើង (Image: VOV) |
(VOVworld) - ចាប់ពីថ្ងៃទី ៥ មេសា ចិនបានប្រកាសបទហាមឃាត់នាំចេញនិង
នាំចូលមុខទំនិញមួយចំនួនក្នុងការផ្លាស់ប្តូរពាណិជ្ជសកម្មជាមួយកូរ៉េខាងជើង
។ បណ្ដាមុខទំនិញដែលត្រូវបានហាមឃាត់នាំចូលរួមមាន៖ ធ្យូងថ្ម ផលរ៉ែដែក
មាស ជាដើម។ ឥន្ធនៈយន្តហោះត្រូវបានហាមឃាត់នាំចេញទៅកូរ៉េខាងជើង
។ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា៖ បទហាមឃាត់នេះត្រូវបានអនុវត្ត
បន្ទាប់ពី ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តដាក់
ទណ្ឌកម្មទៅលើ ព្យុងយ៉ាងនាខែមិនាដោយសារព្យុងយ៉ាងបានដំណើរការ
សាកល្បងនុយក្លេអ៊ែរ។ ប៉ុន្តែ សេចក្តីប្រកាសក៏បានលើកច្បាស់ថា៖ ចិននៅ
អនុញ្ញត្តិនាំចូលពីកូរ៉េខាងជើង មុខទំនិញពោលខាងលើដោយគោលដៅ
ស៊ីវិលតែប៉ុណ្ណោះ។ កូរ៉េខាងត្បូងបាន ស្វាគមន៍កាយវិការនេះរបស់ចិន៕