ចិនអាទីភាពពង្រឹងទំនាក់ទំនងជាមួយអាស៊ាន

ចិនផ្ដោតសំខាន់ដល់ទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
និងមានគោលបំណងផ្ដល់អាទិភាព ចំបងសំរាប់អាស៊ានក្នុងគោលនយោបាយ
កិច្ចការបរទេសរបស់ខ្លួន។នេះជាសេចក្ដីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការបរទេស
ចិន Wang Yi បន្ទាប់ពីដំណើរទស្សនកិច្ចការងារនៅប្រទេសចំនួន៤នៅក្នុងតំបន់ 
ដែលរួមមានថៃ ឥណ្ឌូណេស៊ី សឹង្ហបុរី និងប៊្រុយណេ។ថ្លៃងមតិនា​ថ្ងៃទី៥ ឧសភា
នៅរដ្ឋធានីប៉េកាំង រដ្ឋមន្ត្រី Wang Yi បានឲ្យដឹងថាចិនគាំទ្រជានិច្ចការអភិវឌ្ឍន៍
ខ្លាំងក្លាររបស់អាស៊ាន គាំទ្រអាស៊ានជំរុញដំណើការកសាងសហគមន៍រួម និងបន្ត
ពង្រឹងពង្រីកតួនាទីជាស្នូលក្នុងកិច្ចសហប្រតិបតិ្តការនៅក្នុងតំបន់។ចិនមាន
គោលបំណងចង់ពង្រឹងនិងបើកទូលាយទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត ជាមួយ
អាស៊ាន សហប្រតិបតិ្តការលើ សមុទ្រ រួមគ្នាពង្រឹងសន្តិភាព ​ស្ថិរភាពនិង
សម្បូរុងរឿងនៃតំបន់។

ចិនអាទីភាពពង្រឹងទំនាក់ទំនងជាមួយអាស៊ាន - ảnh 1
នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong
ទទួលជួបសន្ទនាជាមួយដ្ឋមន្ត្រីការបរទេសចិន
Wang Yi​ នាថ្ងៃទី៣ ឧសភា(Image:AFP/TTXVN)

រដ្ឋមន្រ្តី Wang Yi ក៏បញ្ជាក់ផងដែរថា ភាគីទាំង២បានឯកភាពក្នុងដំណើការ
អនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព នូវសេចក្ដីថែ្លងកាស្ដីពីការប្រតិបតិ្តរបស់ភាគី
នានាលើសមុទ្រខាងកើត(DOC)ដោយឈរលើមូលដ្ឋានឯកភាព។ភាគីទាំង២
នឹងពិភាក្សានិងជំរុញដំណើការកសាងក្រមប្រតិបតិ្តដំបន់នៅសមុទ្រខាងកើត
(COC)យ៉ាងរឹងមាំ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ