ចិនអះអាងថាសហប្រតិបត្តិការជាមួយអាមេរិកក្នុងបណ្តាបញ្ហាសកល

(VOVworld)-ក្នុងអត្ថបទចុះផ្សាយលើទស្សនាវដ្តីអាមេរិកមួយនាថ្ងៃទី២៦សីហា ឯកអគ្គរដ្ឋទូតចិនប្រចាំអាមេរិកលោក Cui Tian Kai​ បានចាត់ទុកថាមហាអំណាច ជួរមុខពិភពលោកនេះ នៅកំពុងសហប្រតិបត្តិការជិតស្និទ្ធលើបណ្តាបញ្ហាសំខាន់
របស់ពិភពលោក ដោយមិនអើពើដល់រាល់បញ្ហាស្មុគ្រស្មាញដែលកើតមានឡើង
ឡើយ។ ដោយប្រធានបទ “ចិននិងអាមេរិក៖ ផ្តោតទៅលើអ្វីដែលជាការសំខាន់
ជាក់ស្តែង” អត្ថបទរបស់លោកអគ្គរដ្ឋទូតចិនរូបនេះ បានសង្កត់ធ្ងន់ថា ទំនាក់ទំ
នង​ សហប្រតិបត្តិការទ្វេភាគីនេះ មិនត្រឹមតែផ្តើមចេញពីសុឆន្ទៈប៉ុណ្ណោះទេ ថែមទាំងផ្អែកទៅលើផលប្រយោជន៍ជាគ្រឹះស្ថាននៃប្រទេសទាំងពីរ និងការទទួល ខុសត្រូវរបស់ប្រទេសនីមួយៗលើពិភពលោក។ តាមគំរោង នាខែកញ្ញាខាងមុខ
ប្រធានរដ្ឋចិន លោក Xi Jinping នឹងមានដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់​អាមេរិក
ជាលើកដំបូង និងក្នុងអត្ថបទរបស់ខ្លួន លោកឯកអគ្គរដ្ឋទូតចិនបាន សង្ឃឹមថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​នឹងនាំចេញទិសដៅជាក់ស្តែងសម្រាប់ គោលដៅ
កសាងរូបសណ្ឋានទំនាក់ទំនងមហាអំណាចបែបថ្មីដើម្បីផលប្រយោជន៍របស់ប្រ
ជាជននៃប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ