|
កន្លែងកើតហេតុករណីវាយប្រហារដោយរថយន្តដឹកទំនិញនៅទីក្រុង Stockholm
(រូបថត៖EPA/ TTXVN) |
(VOVworld) - ប៉ូលីសស៊ុយអែតនាថ្ងៃទី៩ មេសា បានចាប់ខ្លួនជនសង្ស័យទី២
ដែលជាប់ពាក់ព័ន្ធទៅនឹងករណីវាយប្រហារភេរវកម្មដោយរថយន្តដឹកទំនិញកាលពី
ថ្ងៃទី៧ មេសា ដែលបណ្ដាលឲ្យមនុស្សចំនួន៤នាក់ស្លាប់និង១៥នាក់ទៀតរងរបួស។
នាថ្ងៃដដែល ប៉ូលីសស៊ុយអែតក៏បានសួររកចម្លើយមនុស្សចំនួន៧នាក់អំពីករណី
វាយប្រហារដោយរថយន្តដឹកទំនិញនៅវិថី Drottninggatan ជាមណ្ឌល វិថីដើរដោយ
ថ្មើជើងធំបំផុតនៃទីក្រុង Stockholm ផងដែរ។ភស្តុតាងសរឲ្យឃើញថា ជនសង្ស័យ
ជនជាតិ Uzbekistan ដែលត្រូវបានចាប់ខ្លួនមុននោះ គឺជាអ្នកដែលបើក រថយន្តបំបុក
ហ្វូងមនុស្សនៅលើវិថី Drottninggatan នោះ៕