ចាំបាច់ត្រូវរៀបចំសកម្មភាពនេសាទដោយទ្រង់ទ្រាយនិងប្រសិទ្ធិភាពសេដ្ឋកិច្ចកាន់តែខ្ពស់

ចាំបាច់ត្រូវរៀបចំសកម្មភាពនេសាទដោយទ្រង់ទ្រាយនិងប្រសិទ្ធិភាពសេដ្ឋកិច្ចកាន់តែខ្ពស់ - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang សាកសួរសុខទុក្ខនិងជូនអំណោយសំរាប់អ្នកនេសាទ
នៅវិថី Phu Tho ៣ (រូបថត៖Nhan Sang/TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី២៧ មិថុនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
បានអញ្ជើញទៅសាកសួរសុខទុក្ខជនរួមជាតិជាអ្នកនេសាទនៅវិថី Phu Tho ៣ ស្រុក
 Dong Hoa ខេត្ត Phu Yen ភាគខាងត្បូងវៀតណាម។នៅទីនេះ លោក Tran Dai Quang
 បានស្នើរឲ្យក្រសួង ស្ថាប័នមជ្ឈឹមនិងខេត្ត Phu Yen យកចិត្តទុកដាក់ដល់ការជួយ
ឧបត្ថម្ភអ្នកនេសាទខ្ចីទុន ដម្លើងនាវាធំ រៀបចំសកម្ម ភាពនេសាទដោយទ្រង់ទ្រាយ
ធំជាងមុន បង្កើតក្រុមនេសាទនិងសហករនេសាទ ដើម្បីនាំមកនូវប្រសិទ្ធិភាពខាង
សេដ្ឋកិច្ចឲ្យបានកាន់តែខ្ពស់។ខេត្ត Phu Yen ក៏ត្រូវស្រាវ ជ្រាវរូបសណ្ឋានទិញ និង
កែច្នៃជលផលដើម្បីផលិតផលរបស់អ្នកនេសាទមានតំលៃ កាន់តែខ្ពស់។ជីវភាព
រស់នៅត្រូវបានកែលំអរ ចំណូលកើនឡើង នឹងបង្កើតកម្លាំង ចលករសំរាប់អ្នក
នេសាទសកម្មទៅធ្វើសកម្មភាពនៅឆ្ងាយពីឆ្នេរសមុទ្រ រួម ចំណែកអះអាងនូវអធិប
តេយ្យភាពកោះសមុទ្រនិងផលប្រយោជន៍របស់ ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ