ច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែតបង្កភាពងាយស្រួលដើម្បីសហគ្រាសអភិវឌ្ឍន៍
(VOVWORLD) - នាថ្ងៃទី៨ ឧសភា នៅទីក្រុងហាណូយ សមាគមន៍ គមនាគមន៍ឌីជីថល់វៀតណាមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយនិងអភិវឌ្ឍន៍គមនាគមន៍ (IPS) រៀបចំសិក្ខាសាលាក្រោមប្រធានបទ “សេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខបណ្ដាញអ៊ីនធឺណែត៖ បទពិសោធន៍អន្តរជាតិនិងមតិរបស់ភាគីទាក់ទិននានានៅវៀតណាម”។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ baoquocte.vn) |
នៅសិក្ខាសាលានេះ បណ្ដាអ្នកជំនាញការបានពិភាក្សា វិភាគ និងផ្ដល់យោបល់ទៅលើសេចក្ដីព្រាងច្បាប់ ក្នុងនោះសង្កត់ធ្ងន់ទៅលើតួនាទីរបស់បច្ចេកវិទ្យា cloud computing ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល់របស់សហគ្រាស ក៏ដូចជាការចែករំលែកបទពិសោធន៍ ដំណោះស្រាយធានាសន្តិសុខបណ្ដាញអ៊ីណធឺណែតរបស់ប្រទេសនានានៅក្នុងនិងក្រៅតំបន់។
ក្នុងខែឧសភាឆ្នាំ២០១៨ សេចក្ដីព្រាងច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែតវៀតណាមគ្រោងដាក់ជូនរដ្ឋសភាអនុម័ត សំដៅកសាងរបៀងគតិយុត្តមួយ ដើម្បីធានាសុវត្ថិភាពដល់បរិស្ថានបណ្ដាញអ៊ីនធឺណែត បង្កភាពងាយស្រួលសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល់និងឆ្លើយតបនឹងតម្រូវការនៃបដិវត្តន៍ឧស្សាហកម្ម៤.០៕