ចាប់ផ្ដើមកម្មវិធីសាកល្បងគ្លីនីកវ៉ាក់សាំង ARCT-១៥៤ បង្ការកូវីដ ១៩

(VOVWORLD) - មុននោះក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវ សាស្ត្រ VinBioCare (សម្ព័ន្ធក្រុមហ៊ុន Vingroup) បានចរចានិងទិញបច្ចេកវិទ្យាវ៉ាក់ សាំង mRNA បង្ការកូវីដ ១៩ របស់ក្រុមហ៊ុន Arcturus Therapeutics សហរដ្ឋអាមេរិក ហើយវិនិយោគកសាងរោងចក្រផលិតវ៉ាក់សាំងឈ្មោះ ARCT-១៥៤ នៅមណ្ឌលបច្ចេក វិទ្យាខ្ពស់ Hoa Lac។

សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយនឹងចាប់ផ្ដើមកម្មវិធីសាកល្បងគ្លីនីកវ៉ាក់សាំង ARCT-១៥៤ បង្ការកូវីដ ១៩ ដំណាក់កាលទី១ ចំពោះអ្នកស្ម័គ្រចិត្តចំនួន១០០ នាក់មកពីហាណូយនៅថ្ងៃទី១៥ ខែសីហា។ មុននោះក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវ សាស្ត្រ VinBioCare (សម្ព័ន្ធក្រុមហ៊ុន Vingroup) បានចរចានិងទិញបច្ចេកវិទ្យាវ៉ាក់ សាំង mRNA បង្ការកូវីដ ១៩ របស់ក្រុមហ៊ុន Arcturus Therapeutics សហរដ្ឋអាមេរិក ហើយវិនិយោគកសាងរោងចក្រផលិតវ៉ាក់សាំងឈ្មោះ ARCT-១៥៤ នៅមណ្ឌលបច្ចេក វិទ្យាខ្ពស់ Hoa Lac។ នាថ្ងៃទី២ សីហា ក្រសួងសុខាភិបាលបានផ្ដល់សច្ចាប័ន្តលើកម្មវិធី ស្រាវជ្រាវសាកល្បងគ្លីនីកវ៉ាក់សាំង ARCT-១៥៤ បង្ការកូវីដ ១៩ រួចហើយ។
ការស្រាវជ្រាវនឹងត្រូវបានអនុវត្តន៍ទាំង៣ដំណាក់កាលលើអ្នកស្ម័គ្រចិត្តដោយមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ក្នុងនោះ ដំណាក់កាលទី១ចាប់ផ្ដើមនៅថ្ងៃទី១៥និង ទី១៦ ខែសីហា ដោយការចាក់វ៉ាក់សាំង ARCT-១៥៤ដូសទី១ជូនអ្នកស្ម័គ្រចិត្តចំនួន ១០០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ