ចាប់​ផ្តើម​ឆ្នាំទេសចរណ៍ជាតិ-Dien Bien ឆ្នាំ​ ២០២៤

(VOVWORLD) - កាលពីយប់ថ្ងៃទី ៣១ ខែធ្នូ មហោស្រពកីឡាប្រណាំងទូក លើកទី ៩ និងការប្រកួតជើងឯកក្លឹបលោតឆត្រយោងជាតិលើកទី ៤ បានបើកនៅទីរួមខេត្ត  Muong Lay ខេត្ត Dien Bien។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។

នៅក្នុងសុន្ទរកថាបើក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien លោក Vu A Bang បានសង្កត់ធ្ងន់ថា ឆ្នាំទេសចរណ៍ជាតិ - Dien Bien ឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយមានព្រឹត្តិការណ៍ថ្នាក់ជាតិ និងថ្នាក់ខេត្តចំនួន ១៦៨ ដោយមានការចូលរួមពីប្រជាជនមកពីខេត្ត ក្រុងចំនួន៣៣ទូទាំងប្រទេស។ មហោស្រពកីឡាប្រណាំងទូកលើកទី៩ ការប្រកួតជើងឯកក្លិបលោតឆត្រយោងជាតិលើកទី៤ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅក្រុង Muong Lay គឺជាព្រឹត្តិការណ៍បើកឆាកសម្រាប់សកម្មភាពជាបន្តបន្ទាប់ក្នុងឆ្នាំនេះ។

ចាប់​ផ្តើម​ឆ្នាំទេសចរណ៍ជាតិ-Dien Bien ឆ្នាំ​ ២០២៤ - ảnh 1ប្រគល់វិញ្ញាបនបត្រ ទទួលស្គាល់រមណីយដ្ឋានថ្នាក់ខេត្ត ដល់ “រូងភ្នំ Ban Bac” នៃទីរួមខេត្ត Muong Lay។ រូបថត៖ Xuan Tu/TTXVN

នារាត្រីបើក ខេត្ត Dien Bien បានប្រកាសសេចក្តីសម្រេច និងប្រគល់វិញ្ញាបនបត្រ ទទួលស្គាល់រមណីយដ្ឋានថ្នាក់ខេត្ត ដល់ “រូងភ្នំ Ban Bac” នៃទីរួមខេត្ត Muong Lay។ នេះត្រូវបានចាត់ទុកថាជាគោលដៅដ៏គួរឲ្យទាក់ទាញមិនគួររំលងសម្រាប់ភ្ញៀវទេសចរគ្រប់រូបនៅពេលមកដល់ទីនេះ។ រួមជាមួយនោះគឺជាកម្មវិធីសិល្បៈដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌នៃក្រុមជនជាតិភាគតិច។ ការសម្តែងជិះឆ័ត្រយោងមានម៉ូតូ ការដុតកាំជ្រួចអគ្គិសនីនិងកាំជ្រួចផ្សែងហោះហើរឆ្លងឆាកកណ្តាល ; ការផ្លាស់ប្តូរកីឡារាំ និងការបង្ហាញសំលៀកបំពាក់របស់ជនជាតិចំនួន ១៩ ក្នុងខេត្ត។ លើសពីនេះ ក៏មានសន្និសីទជំរុញនិងផ្សព្វផ្សាយទេសចរណ៍ខេត្ត Dien Bien ជាលើកដំបូងដែលត្រូវបានរៀបចំឡើងនៅទីរួមខេត្ត Muong Lay ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ