ចាប់ផ្តើមសាងសង់ស្ថានីយ៍វិទ្យុនៅភាគកណ្តាលខាងត្បួងវៀតណាម៖ វិទ្យុសម្លេងវៀតណាមពង្រីកវិសាលភាពនៃរលកផ្សាយទៅកាន់សមុទ្រខាងកើត
(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែតុលា នៅឃុំ Phuoc Dinh ស្រុក Thuan Nam ខេត្ត Ninh Thuan វិទ្យុសម្លេងវៀតណាម (VOV) និងគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានបើកការដ្ឋានសាងសង់គំរោងស្ថានីយ៍ផ្សាយសំឡេងយ៉ាងសំខាន់របស់ប្រទេសជាតិ ដោយបានគ្របដណ្តប់លើតំបន់សមុទ្រខាងកើតនិងខេត្តជាប់ឆ្នេរសមុទ្រភាគកណ្តាលវៀតណាម។
ទិដ្ឋភាពនៃពិធីសាងសង់ស្ថានីយ៍វិទ្យុនៅភាគកណ្តាលភាគខាងត្បួងវៀតណាម |
ស្ថានីយ៍វិទ្យុមានទីតាំងស្ថិតនៅលើទំហំផ្ទៃដី ១៦ ហិកតា និងមានសមត្ថភាពផ្សាយ ៤០០ kW ។ នៅពេលដែលស្ថានីយ៍វិទ្យុខេត្តទាំង ៨ ត្រូវបានបញ្ចប់សព្វគ្រប់ នឹងគ្របដណ្តប់នៅខេត្តដីគោកភាគកណ្តាលខាងត្បូង និងរាប់ពាន់គីឡូម៉ែត្រក្រឡានៅសមុទ្រខាងកើតផងដែរ។ ការងារនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០២០ ។
អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky ថ្លែងមតិក្នុងពីធីនេះ |
ថ្លែងមតិនៅទីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បានមានប្រសាសន៍ថា៖ «យើងចង់បញ្ជាក់ពីអធិបតេយ្យភាពជាតិនៅលើសមុទ្រ នោះគឺមិនគ្រាន់តែដោយប្រើប្រាស់កងកម្លាំងជើងទឹក កងកំលាំងការពារព្រំដែន កងកម្លាំងឆ្មាំឆ្នេរសមុទ្រប៉ុណ្ណោះទេ ថែមទាំងត្រូវការពារអធិបតេយ្យភាពដោយប្រើប្រាស់ព័ត៌មានទៀតផង។ «ទីនេះវិទ្យុសម្លេងវៀតណាម” ត្រូវតែគ្របដណ្តប់រលកធាតុអាកាសលើដែនអធិបតេយ្យភាពទាំងអស់របស់វៀតណាម នៅប្រជុំកោះ Hoang Sa និង Truong Sa ផងដែរ។ វិទ្យុសម្លេងវៀតណាមបានជ្រើសរើសយកខេត្ត Ninh Thuan ពីព្រោះនេះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់ការផ្សាយសំឡេង ហើយរលកសំឡេងនេះនឹងគ្របដណ្ដប់លើសមុទ្រខាងកើតទាំងមូលផងដែរ»៕