ចម្លាក់ឈើ "Nhat Long Giang" បង្កើតកំណត់ត្រាអាស៊ី

(VOVWORLD) - នៅថ្ងៃទី ៣០ ខែមិថុនា អង្គការកំណត់ត្រាអាស៊ី (ABR) បានរៀបចំពិធីប្រគល់ពានរង្វាន់ កំណត់ត្រាអាស៊ី ដល់លោក Son Kieu Phong ដែលជាម្ចាស់ស្នាដៃ "Nhat Long Giang" ជាស្នាដៃចម្លាក់ឈើពីរមុខ ទទួលបានតម្លៃកំណត់ត្រាតែមួយគត់របស់អាស៊ី។

ស្នាដៃនេះឆ្លាក់ពីគល់ដើមប្រេងបុរាណមានអាយុកាលជាង ៣០០ឆ្នាំ មានទំហំ ០៦ម៉ែត្រ x ០៤ម៉ែត្រ ទម្ងន់ ៨,៧តោន។ នៅផ្នែកខាងមុខចម្លាក់ មានមុខនាឡិកាបង្ហាញពីម៉ោង ១១:៣០   ហ៊ុំព័ទ្ធដោយសត្វសក្តិសិទ្ធទាំង ១២ ក្បាល តាមរចនាបទវប្បធម៌ខ្មែរ និងសត្វព្រាបចំនួន ១២ ក្បាល តំណាងឱ្យសន្តិភាព ភាពរុងរឿង និងសេរីភាព។ ផ្នែកខាងក្រោយគឺរូបចម្លាក់នៃសត្វចំនួន ៧០ ក្បាលដែលរស់នៅក្នុងតំបន់ចំនួន ៣ គឺនៅលើដី ក្នុងទឹក និងក្នុងលំហអាកាស តំណាងឱ្យភាពសម្បូរបែបនៃធម្មជាតិ។

ចម្លាក់ឈើ ចម្លាក់ឈើ "Nhat Long Giang" ។ រូបថត៖ Kyluc.vn

អត្ថន័យនៃដៃនាឡិកាចង្អុលម៉ោង ១១:៣០ គឺជានិមិត្តរូបនៃជ័យជំនះនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នៅពេលដែលទង់បដិវត្តន៍បានបក់រវិកលើកំពូលវិមានឯករាជ្យ គូសសញ្ញាសម្គាល់ពីឯករាជ្យរបស់ប្រទេសជាតិ បន្ទាប់ពីយុទ្ធនាការហូជីមិញទទួលបានជ័យជម្នះទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ