ចលនា “ការងារល្អមួយពាន់” - ចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងស៊ីជម្រៅរបស់កុមារវៀតណាម
(VOVWORLD) - “ការងារល្អមួយពាន់” គឺជាចលនាប្រឡងប្រណាំងស្នេហាជាតិរបស់កុមារវៀតណាម ដែលត្រូវបានបំផុសនៅសាលា Lien Son (បច្ចុប្បន្នជាសាលាអនុវិទ្យាល័យ Tam Son ស្រុក Tu Son ខេត្ត Bac Ninh)។
ប្រធានរដ្ឋ លោក Vo Van Thuong |
នាយប់ថ្ងៃទី ២៤ មីនា នៅទីក្រុង Bac Ninh ខេត្ត Bac Ninh ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ ចលនា “ការងារល្អមួយពាន់” (២៤ មីនា ១៩៦៣ - ២៤ មីនា ២០២៣) និងលើកតម្កើង “វីរជន ការងារល្អរាប់ពាន់” ទូទាំងប្រទេស។ “ការងារល្អមួយពាន់” គឺជាចលនាប្រឡងប្រណាំងស្នេហាជាតិរបស់កុមារវៀតណាម ដែលត្រូវបានបំផុសនៅសាលា Lien Son (បច្ចុប្បន្នជាសាលាអនុវិទ្យាល័យ Tam Son ស្រុក Tu Son ខេត្ត Bac Ninh)។ ក្រោយរយៈពេលខ្លី ចលនា “ការងារល្អរាប់ពាន់” ពីសាលា Tam Son បានរីកសុះសាយយ៉ាងឆាប់រហ័ស ហើយក្លាយទៅជាចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងស៊ីជម្រៅរបស់កុមារវៀតណាម។
អបអរសាទរ “វីរជនការងារល្អរាប់ពាន់” ចំនួន ១០០ នាក់ ដែលត្រូវបានលើកតម្កើង ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា ក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅ ចលនា “អំពើល្អរាប់ពាន់” គឺជាបរិយាកាសល្អ សម្រាប់កុមារខិតខំប្រឹងប្រែង ហាត់ពត់លត់ដំ ធំដឹងក្ដី ហើយក្លាយទៅជាពលរដ្ឋល្អរបស់ប្រទេសជាតិ។ លោកប្រធានរដ្ឋបានស្នើឱ្យសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងក្រុមយុវជនឈានមុខហូជីមិញ ជំរុញចលនាក្នុងបរិបទថ្មី ជាមួយរបៀបធ្វើប្រកបដោយភាពច្នៃប្រឌិត ប្រសិទ្ធភាពជាក់ស្ដែង បង្កើតលក្ខខ័ណ្ឌ បរិយាកាសសម្រាប់កុមារធ្វើការងារល្អយ៉ាងច្រើន ពង្រីកគំរូមនុស្សល្អ ការងារល្អ និងសកម្មភាពល្អផងដែរ៕