ឆ្នាំ ២០១៥ វៀតណាមខំប្រឹងប្រែងទទួលអោយបានតំលៃប្រាក់នាំចេញកសិផលចំនួន៣២ពាន់លានដុល្លារអាមេរិក
|
ឆ្នាំ ២០១៥ វៀតណាមខំប្រឹងប្រែងទទួលអោយបានតំលៃប្រាក់នាំចេញកសិផលចំនួន៣២ពាន់លានដុល្លារអាមេរិក |
(VOV)_តាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមថា៖ ឆ្នាំ២០១៥នេះនឹង
មានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាច្រើនត្រូវបានចុះហត្ថលេខា និងចាប់មានសុ
ពលភាព។ នេះក៏គឺជាឱកាសផង និងការសាកល្បងផង ចំពោះមុខទំនុញកសិផល
វៀតណាមជាច្រើន។ ដើម្បីទទួលអោយបានគោលដៅ៣២លានដុល្លាអាមេរិក នាឆ្នាំ ២០១៥នេះ ផ្នែកទាំងមូលនឹងប្រមូលផ្តុំជំរុញខ្លាំងការកសាងខឿនកសិកម្ម មាន
តំលៃកំណើនខ្ពស់ ប្រសិទ្ធិភាពនិងអភិវឌ្ឍន៍ចីរភាព។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និង
អភិវឌ្ឍន៍ជនបទ វៀតណាម លោក Cao Duc Phat បានអោយដឹងថា៖
“ ដំណោះស្រាយសំខាន់បំផុត គឺបន្តរក្សាកំណើនរបស់ផ្នែកកសិកម្មក្នុងឆ្នាំ ២០១៥
និងបណ្ដាឆ្នាំជាបន្ត។ ប្រមូលផ្តុំទៅលើបណ្ដាកសិផលដែលមានទីផ្សារ និងមានឧត្តម
ភាពរបស់វៀតណាម។ ទន្ទឹមនឹងនោះ ផ្សាភ្ជាប់ការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្ម
ឡើងវិញ ជាមួយការកសាងជនបទថ្មី៕”