ឆ្នាំ ២០២១ សវនកម្មរដ្ឋនឹងរៀបចំការអនុវត្តការងារសវនកម្មចំនួន ១៨១

(VOVWORLD) - នៅឆ្នាំ ២០២១ សវនកម្មរដ្ឋនឹងអនុវត្តន៍ការធ្វើសវនកម្មចំនួន ១៨១ ក្នុងក្របខ័ណ្ឌនៃផែនការសវនកម្ម ដើម្បីធានានូវដំណើរការនិងគុណភាពដោយឈរលើស្មារតីនៃការផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយក្នុងវិធីសាស្ត្រគ្រប់គ្រងសកម្មភាពសវនកម្ម  ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពសវនកម្មផងដែរ។
ឆ្នាំ ២០២១ សវនកម្មរដ្ឋនឹងរៀបចំការអនុវត្តការងារសវនកម្មចំនួន ១៨១ - ảnh 1អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien (រូបថត៖ thoibaotaichinhvietnam.vn)

នាព្រឹកថ្ងៃទី ៥ ខែមករា នៅទីក្រុងហាណូយ សវនកម្មរដ្ឋបានរៀបចំសន្និសីទស្តីពីការអនុវត្តកម្មវិធីការងារនៅឆ្នាំ ២០២១។ នៅទីនេះ សវនកម្មរដ្ឋបានឲ្យដឹងថានៅឆ្នាំ ២០២១ សវនកររដ្ឋនឹងបន្តអនុវត្តដំណោះស្រាយព្រមៗគ្នា ដើម្បីបង្កើតបុព្វបទនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សវនកម្មរដ្ឋ រហូតដល់ឆ្នាំ ២០៣០ ដែលក្នុងនោះ មានការផ្លាស់ប្តូរថ្មីវិធីសាស្ត្រសវនកម្ម ព្រមទាំងជំរុញកិច្ចសហការនិងធ្វើសមាហរណកម្ម ក៏ដូចជាលើកកំពស់ឋានៈរបស់សវនកម្មរដ្ឋវៀតណាមក្នុងតំបន់និងលើពិភពលោកផងដែរ។ ថ្លែងមតិនៅក្នុងសន្និសីទនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien បានសង្កត់ធ្ងន់ថា៖ « យើងចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់និងបង្កើនទ្រង់ទ្រាយសវនកម្ម ជាពិសេសការធ្វើសវនកម្មប្រតិបត្តិការ និងកែលម្អគុណភាពដោយឥតឈប់ឈរនូវការធ្វើសវនកម្ម ព្រមទាំងពន្លឿនដំណើការសវនកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ថ្នាក់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាបង្កើនការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនានា ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្និដ្ឋាននិងអនុសាសន៍នៃការងារសវនកម្ម។ សវនករមិនត្រឹមតែជាមនុស្សមានសីលធម៌និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងត្រូវមានភាពឬទ្ធានុភាពទៀតផង»។

នៅឆ្នាំ ២០២១ សវនកម្មរដ្ឋនឹងអនុវត្តន៍ការធ្វើសវនកម្មចំនួន ១៨១ ក្នុងក្របខ័ណ្ឌនៃផែនការសវនកម្ម ដើម្បីធានានូវដំណើរការនិងគុណភាពដោយឈរលើស្មារតីនៃការផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយក្នុងវិធីសាស្ត្រគ្រប់គ្រងសកម្មភាពសវនកម្ម  ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពសវនកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ