ឆ្នាំ ២០២២ - មើលឃើញគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក ដោយសារតែ​ការប្រែប្រួលអាកាសធាតុ

(VOVWORLD) - ទីភ្នាក់ងារបម្រែបម្រួលអាកាសធាតុ Copernicus (C3S) នៃសហភាពអឺរ៉ុប កាលពីថ្ងៃទី ១០ ខែមករាបានឲ្យដឹងថា ឆ្នាំ២០២២ គឺជាឆ្នាំដែលមើលឃើញគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ដែលមិនធ្លាប់មាន ដោយសារតែការប្រែប្រួលអាកាសធាតុ។
ឆ្នាំ ២០២២ - មើលឃើញគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក ដោយសារតែ​ការប្រែប្រួលអាកាសធាតុ - ảnh 1ក្តៅខ្លាំងនៅ Nagoya ជប៉ុន។ (រូបថត៖ Kyodo /TTXVN)

របាយការណ៍ប្រចាំឆ្នាំរបស់ C3S បានសរឲ្យឃើញថា ប៉ាគីស្ថាន និងតំបន់ភាគខាងជើងប្រទេសឥណ្ឌាបានឆ្លងកាត់រលកកម្ដៅខ្លាំងក្នុងនិទាឃរដូវដែលអូសបន្លាយរយៈពេល ២ ខែ ដោយមានសីតុណ្ហភាពជាប្រចាំលើសពី ៤០ អង្សាសេ។ បន្ទាប់មក ប៉ាគីស្ថានទទួលរងការលិចលង់ដោយទឹកជំនន់ជាប្រវត្តិសាស្ត្រ ដែលធ្វើឲ្យលិចលង់ ១/៣ នៃទឹកដីប្រទេសនេះ ប៉ះពាល់ដល់ប្រជាជនប៉ាគីស្ថានជាង ៣៣ លាននាក់។

នៅទ្វីបអឺរ៉ុប៖ ប្រទេសបារាំង អង់គ្លេស អេស្ប៉ាញ និងអ៊ីតាលីបានបង្កើតកំណត់ត្រាថ្មីអំពីសីតុណ្ហភាពជាមធ្យមក្នុងឆ្នាំ ២០២២ ក្នុងបរិបទដែលទ្វីបទាំងមូលត្រូវឆ្លងកាត់ឆ្នាំក្តៅខ្លាំងជាកំណត់ត្រាខ្ពស់ទី ២។ រលកកម្ដៅនៅទូទាំងទ្វីបនេះកាន់តែធ្ងន់ធ្ងរដោយសារស្ថានភាពរាំងស្ងួត។ អឺរ៉ុបបានកត់ត្រានូវល្បឿនកើនឡើងសីតុណ្ហភាពខ្ពស់បំផុតនៅទូទាំងពិភពលោក។

តំបន់ធំទូលាយនៅមជ្ឈឹមបូព៌ា ចិន អាស៊ីកណ្ដាល និងអាហ្វ្រិកខាងជើងក្នុងឆ្នាំ ២០២២ ក៏បានកត់ត្រាសីតុណ្ហភាពមធ្យមខ្ពស់មិនធ្លាប់មានពីមុនមក។ តំបន់ប៉ូលនៃភពផែនដីក៏បានកត់ត្រានូវសីតុណ្ហភាពកើនឡើងជាកំណត់ត្រាផងដែរ។ ទន្ទឹមនឹងនេះ ផ្ទៃទឹកកកនៅប៉ូលខាងត្បូងក្នុងខែកុម្ភៈឆ្នាំ ២០២២ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរដូវក្តៅនៅចំហៀងខាងត្បូងនៃភពផែនដី។ នៅម្ខាងទៀតនៃផពផែនដី សីតុណ្ហភាពនៅ Greenland ក្នុងខែកញ្ញាឆ្នាំ ២០២២ គឺខ្ពស់ជាង ៨ អង្សាសេ បើប្រៀបធៀបនឹងកម្រិតមធ្យម ដោយពន្លឿនដំណើរការរលាយទឹកកក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ