ឆ្នាំ ២០២២នេះ ផ្តោតលើការដកកាតលឿងរបស់គណៈកម្មការអឺរ៉ុប (EC)
(VOVWORLD) - យោងតាមអគ្គនាយកដ្ឋានជលផល (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) ការអនុវត្តដំណោះស្រាយដោយសមកាលកម្មក្នុងពេលខាងមុខនេះ ដើម្បីដក "កាតលឿង" លើការនេសាទខុសច្បាប់ គ្មានការប្រកាស និងមិនមានការត្រួតពិនិត្យ គឺជាភារកិច្ចសំខាន់បំផុតរបស់ផ្នែក្នុងឆ្នាំ ២០២២នេះ។
នៅឆ្នាំ ២០២២នេះ ផ្តោតលើការដកកាតលឿងរបស់គណៈកម្មការអឺរ៉ុប (រូបថត៖ VOV) |
អគ្គនាយកដ្ឋានជលផលផ្តល់ប្រឹក្សាដល់ថ្នាក់ដឹកនាំក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដឹកនាំឲ្យមូលដ្ឋាននានា ធ្វើការកែតម្រូវនិងបញ្ជាក់អំពីអាហារសមុទ្រដែល នេសាទបាន ជំនះនូវកំហុសឆ្គង និងកុំឱ្យប៉ះពាល់ដល់ការនាំចេញកសិផលសមុទ្រ ចូលទីផ្សារអឺរ៉ុបទាល់តែសោះ។
បច្ចុប្បន្ននេះ ប្រទេសទាំងមូលមានខេត្ត-ក្រុងឆ្នេរសមុទ្រចំនួន ១៦ ក្នុងចំណោមខេត្តក្រុងសមុទ្រទាំង ២៨ ដែលចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃផលិតផលជលផលដែលត្រូវនាសាទបាននៅក្នុងខេត្តភាគកណ្តាលប៉ែកខាងត្បូង ភាគកណ្តាលប៉ែកខាងកើតនិងបណ្តាខេត្តភាគកណ្តាលប៉ែកខាងលិច ដែលភាគច្រើនបម្រើសកម្មភាពនាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារអឺរ៉ុប៕