ឆ្នាំទេសចរណ៍ជាតិ ២០២៣ "Binh Thuan – ទេសភាពបៃតង" បានបិទជាផ្លូវការ

(VOVWORLD) - ជោគជ័យនៃឆ្នាំទេសចរណ៍ជាតិ ២០២៣បានជះឥទ្ធិពលជាវិជ្ជមានដល់ការស្ដារវិស័យទេសចរណ៍វៀតណាមនិយាយរួម និងទេសចរណ៍ខេត្ត Binh Thuan និយាយដោយឡែកផងដែរ។
ឆ្នាំទេសចរណ៍ជាតិ ២០២៣ ការប្រគុំតន្ត្រីដែលបានសម្តែងក្នុងអំឡុងពេលពិធីបិទ។ រូបថត៖ កាសែត Binh Thuan

នាយប់ថ្ងៃទី ២៧ ធ្នូ នៅទីក្រុង Phan Thiet ខេត្ត Binh Thuan បានប្រព្រឹត្តិទៅពិធីបិទ ឆ្នាំទេសចរណ៍ជាតិ ២០២៣។ ក្នុងរយៈពេល ៩ ខែកន្លងទៅ ឆ្នាំទេសចរណ៍ជាតិ- Binh Thuan ដែលមានប្រធានបទ "Binh Thuan - ទេសភាពបៃតង" បានប្រព្រឹត្តិទៅព្រឹត្តិការណ៍ និងសកម្មភាពជាង ២០ នៅតាមខេត្តក្រុងចំនួន ៤១ នៅទូទាំងប្រទេសជាមួយនឹងសកម្មភាពដ៏វិសេសវិសាល និងគួរឲ្យទាក់ទាញជាច្រើន ក្នុងនោះខេត្ត Binh Thuan បានទទួលរៀបចំព្រឹត្តិការណ៍ជាង ៣០។

អញ្ជើញថ្លែងក្នុងពិធីបិទ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Hoang Dao Cuong បានសង្កត់ធ្ងន់ថា៖ ព្រឹត្តិការណ៍ និងសកម្មភាពនៃឆ្នាំទេសចរណ៍ជាតិ ២០២៣ បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនយ៉ាងច្រើនកុះករ ប្រមូលផ្តុំកម្លាំងសហគមន៍ក្នុងការជំរុញទេសចរណ៍ស្ដារឡើងវិញយ៉ាងខ្លាំងក្លាអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅទូទាំងប្រទេស។ ជោគជ័យនៃឆ្នាំទេសចរណ៍ជាតិ ២០២៣បានជះឥទ្ធិពលជាវិជ្ជមានដល់ការស្ដារវិស័យទេសចរណ៍វៀតណាមនិយាយរួម និងទេសចរណ៍ខេត្ត Binh Thuan និយាយដោយឡែកផងដែរ។

សូមបញ្ជាក់ដែរថា ឆ្នាំនេះ វៀតណាមបានទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជាង ១២,៥ លាននាក់ និងភ្ញៀវក្នុងប្រទេសចំនួន ១០៨ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ