ឆ្នាំ២០១៥ វៀតណាមយកចិត្តទុកដាក់បញ្ជូនពលករបច្ចេកវិទ្យាខ្ពស់ទៅធ្វើការនៅឯបរទេស
|
ឆ្នាំ២០១៥ វៀតណាមយកចិត្តទុកដាក់បញ្ជូនពលករបច្ចេកវិទ្យាខ្ពស់ទៅធ្វើការនៅឯបរទេស (KT) |
Vovworld-ក្នុងឆ្នាំ២០១៥ វៀតណាមដាក់គោលដៅបន្តបញ្ជូនពលករ១សែន
នាក់ទៅធ្វើការនៅឯបរទេស។ ដើម្បីទទួលបានគោលដៅនេះ ក្រសួងការងារ
យុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា ការងារនាំចេញពលករមិនត្រឹមតែ
ប្រមូលផ្ដុំទៅលើទីផ្សារប្រពៃណីដូចជាតៃវ៉ាន់ ចិន ជប៉ុន កូរ៉េខាងត្បូងប៉ុណ្ណោះទេ
ថែមទាំងយកចិត្តទុកដាក់ដល់ទីផ្សារពលករគុណភាពខ្ពស់ដូចជាអាល្លឺម៉ង់និង
ទ្វីបអឺរ៉ុបទៀតផង។ លោក Tong Hai Nam អនុប្រធាននាយកដ្ឋានគ្រប់គ្រងពលករ
នៅឯបរទេស ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា៖
“ក្នុងឆ្នាំនេះ នាយកដ្ឋានបន្តលាតត្រដាងបញ្ជូនគ្រូពេទ្យវៀតណាមទៅរៀន
សូត្រនិងធ្វើការនៅសហព័ន្ធអាល្លឺម៉ង់និងជប៉ុន។ យើងខ្ញុំក៏លាតត្រដាងគំរោងការ
ជួយឧបត្ថម្ភនាំចេញពលករចំណុះកម្មវិធីគោលដៅជាតិអំពីការងារធ្វើ។”
ក៏ក្នុងឆ្នាំ២០១៥នេះ ដោយការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងមានមុខ
របរចំនួន៨ក្នុងបណ្ដាប្រទេសអាស៊ានបានផ្លាស់ប្តូរកន្លែងដោយសេរីតាមរយៈកិច្ច
ព្រមព្រៀងទទួលស្គាល់វិជ្ជាជីវៈរួមមានគណនីយ្យ ស្ថាប័ត្យករ វេជ្ជបណ្ឌិតជាដើម។
នេះក៏ជាឱកាសដើម្បីពលករមានសមត្ថភាពខ្ពស់វៀតណាមបានទៅធ្វើការនៅ
ប្រទេសក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០១៥ផងដែរ៕