ឆ្នាំ២០១៨នឹងមានការជះឥទ្ធិពលសកម្មលើទំនាក់ទំនងរវាងអង់គ្លេស-វៀតណាម

(VOVWORLD) -នាថ្ងៃទី៤មករា រដ្ឋលេខាធិការក្រសួងការប្រទេសអង់គ្លេស ទទួលបន្ទុកតំបន់អាស៊ី -ប៉ាស៊ីហ្វិក លោក Mark Field បានអញ្ជើញមកដល់ទីក្រុងហាណូយ និងអញ្ជើញជាសហអធិបតី កិច្ចសន្ទនាយុទ្ធសាស្ត្រលើក ទី៦ រវាងអង់គ្លេសនិងវៀតណាម រួមជាមួយ អនុរដ្ឋមន្ត្រីក្រ សួងការបរទេសវៀតណាម លោក Bui Thanh Son។ 
ឆ្នាំ២០១៨នឹងមានការជះឥទ្ធិពលសកម្មលើទំនាក់ទំនងរវាងអង់គ្លេស-វៀតណាម - ảnh 1 រដ្ឋលេខាធិការក្រសួងការប្រទេសអង់គ្លេស ទទួលបន្ទុកតំបន់អាស៊ី -ប៉ាស៊ីហ្វិក លោក Mark Field 

នៅក្នុងជំនួបនេះ ភាគីទាំងពីរ ពានពិភាក្សាលើបញ្ហាជាច្រើន ក្នុងនោះមានបញ្ហាពាណិជ្ជកម្ម វិនិយោគទ្វេភាគី ទំនាក់ ទំនងការពារជាតិរវាងអង់គ្លេសនិងវៀតណាម និងបញ្ហាមានចរិតលក្ខណៈសកលដូចជា ការ ជួញដូរសត្វព្រៃខុសច្បាប់ជាដើម។

        អញ្ជើញថ្លែងមតិមុននឹងដំណើរទស្សនកិច្ចនេះ រដ្ឋលេខាធិការ លោក Mark Field បានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងជួយធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំ នាក់ទំនងយ៉ាងល្អប្រសើររវាងវៀតណាមនិងអង់គ្លេស ព្រមទាំងកំណត់វិស័យដែលនឹង បន្តកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ