ឆីលី-អេហ្ស៊ីប-ម៉ារ៉ុកចុះហត្ថលេខាលើសន្ធិសញ្ញាជិតស្និតនិងសហប្រតិបត្តិ ការអាស៊ាន


ឆីលី-អេហ្ស៊ីប-ម៉ារ៉ុកចុះហត្ថលេខាលើសន្ធិសញ្ញាជិតស្និតនិងសហប្រតិបត្តិ ការអាស៊ាន - ảnh 1
ឆីលី-អេហ្ស៊ីប-ម៉ារ៉ុកចុះហត្ថលេខាលើសន្ធិសញ្ញាជិតស្និតនិងសហប្រតិបត្តិ ការអាស៊ាន (VNA)

(VOVworld) – នាថ្ងៃទី ៦ កញ្ញា ឆីលី អេហ្ស៊ីបនិងម៉ារ៉ុកបានចុះហត្ថលេខាលើ
 សន្ធិសញ្ញាជិតស្និតនិងសហប្រតិបត្តិការនៅអាស៊ី-អាគ្នេយ៍​ (TAC)។ កាយវិការ
 ពោលខាងលើប្រព្រឹត្តទៅក្នុងកាលៈទេសៈសន្និសីទជាន់ខ្ពស់អាស៊ានលើកទី
២៨ និងលើកទី ២៩ និងបណ្ដាសន្និសីទជាន់ខ្ពស់ពាក់ព័ន្ធបានបើកនៅ
រដ្ឋធានីវៀងច័ន្ទ របស់ឡាវ នាថ្ងៃដដែល។ TAC ត្រូវបានផ្តើមឡើងដោយ
អាស៊ានដែលចូលជាធរ​មានចាប់ពីឆ្នាំ ១៩៧៦ មក។ សន្ធិសញ្ញានេះជំរុញ
សន្តិភាពស្ថិរភាពក្នុងតំបន់និងលើ ពិភពលោក។ បណ្ដាប្រទេសក្រៅតំបន់
អាចចូលរួមសន្ធិសញ្ញានេះដោយមាន ការយល់ព្រមរបស់ប្រទេសជាសមាជិក
អាស៊ានទាំងអស់។ នៅសន្និសីទរដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី ៤៩
 នាខែកក្កដាមក រដ្ឋមន្ត្រីគ្រប់រូបបានយល់ព្រម ប្រទេសទាំងបីពោល
ខាងលើចូលរួម TAC៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ