ជំងឺ COVID-19 ៖ ទូទាំងពិភពលោកមានអ្នកជំងឺជាង ១ លាននាក់បានស្លាប់

(VOVWORLD) - យោងតាមការស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមដល់ម៉ោង ១ ព្រឹកថ្ងៃទី ១ ខែតុលា (តាមម៉ោង UTC) ពិភពលោកមានអ្នកជំងឺកូវីដ១៩ជិត ៣៤,១៤៧,០០០ នាក់ ក្នុងនោះមានអ្នកស្លាប់ជាង ១.០១៨.១០០ នាក់។
ជំងឺ COVID-19 ៖ ទូទាំងពិភពលោកមានអ្នកជំងឺជាង ១ លាននាក់បានស្លាប់ - ảnh 1 បុគ្គលិកពេទ្យបានបញ្ជូនអ្នកជំងឺដែលឆ្លងជំងឺកូវីដ១៩ ទៅបន្ទប់សង្គ្រោះបន្ទាន់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រវ៉ូហ្វហ្វក្នុងក្រុងប៊្រុគ្លីនរដ្ឋញូវយ៉កសហរដ្ឋអាមេរិកនៅថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២០ ។ (រូបថត៖ AFP / VNA)

សហរដ្ឋអាមេរិកគឺជាប្រទេសដែលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដែលមានអ្នកជំងឺជិត ៧,៥ លាននាក់ និងមានអ្នកស្លាប់ជាង ២១១.៧០០ នាក់។

ប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងជាងគេទី ២ លើពិភពលោក គឺប្រទេសឥណ្ឌា ដែលមានអ្នកឆ្លងជំងឺជាង ៦.៣ លាននាក់ និងមានអ្នកស្លាប់ជាង ៩៨.៧០០ នាក់។

ជាមួយនឹងចំនួនករណីឆ្លងជំងឺថ្មីប្រមាណ ៨០,០០០-៩០,០០០ នាក់ ក្នុងមួយថ្ងៃ គេបានគេព្យាករណ៍ថាចំនួនករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ីមួយនេះ អាចវ៉ាដាច់ប្រទេសអាមេរិកនៅប៉ុន្មានថ្ងៃខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ