ជំងឺ COVID-១៩ បណ្តាលឱ្យមនុស្សស្លាប់ជាង ២,៦ លាននាក់
(VOVWORLD) - ថ្ងៃទី ៨ ខែមីនា (តាមម៉ោង UTC ) ពិភពលោកកត់ត្រាមានមនុស្សសរុប ១១៧.៤៣១.១៧២ មាក់បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមានអ្នកស្លាប់ចំនួន ២.៦០៤.៧៨៧ នាក់។
វាស់សីតុណ្ហាភាពរបស់អ្នកទេសចរទៅលេងកីឡដ្ឋាន Ziggo Dome ក្នុងរដ្ឋធានី Amsterdam នៃប្រទេសហូឡង់។( រូបថត៖ Getty Images) |
យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១៣៖០០ ថ្ងៃទី ៨ ខែមីនា (តាមម៉ោង UTC ) ពិភពលោកកត់ត្រាមានមនុស្សសរុប ១១៧.៤៣១.១៧២ នាក់បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមានអ្នកស្លាប់ចំនួន ២.៦០៤.៧៨៧ នាក់។ មានអ្នកជម្ងឺកូវីដ-១៩ ជាង ៩២.៧៣៥. ៤២៣ នាក់បានជាសះស្បើយហើយ។
សហរដ្ឋអាមេរិកនៅតែជាប្រទេស រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺកូវីដ-១៩ ដោយមានអ្នកឆ្លងជំងឺនេះចំនួន ២៩.៦៥៣.៨៩១ នាក់ និងអ្នកស្លាប់ចំនួន ៥៣៧. ១១៩ នាក់។ បន្ទាប់ពីអាមេរិកគឺប្រទេសឥណ្ឌា ប្រេស៊ីល រុស្ស៊ីនិងអង់គ្លេស៕