ជំងឺកូវីដ១៩៖ រុស្ស៊ីនាំមុខគេនៅលើពិភពលោកអំពីចំនួនករណីឆ្លងជំងឺថ្មី និងចំនួនអ្នកស្លាប់

(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីឆ្លងជំងឺថ្មីចំនួន ៤២២.៧៣៥នាក់ និងករណីស្លាប់ចំនួន ៥.៩២៩ នាក់។

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា(ម៉ោង UTC) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៥៣.៦៥២.២៨៣ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ៥.១១០.១៩២ នាក់បានស្លាប់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីឆ្លងជំងឺថ្មីចំនួន ៤២២.៧៣៥នាក់ និងករណីស្លាប់ចំនួន ៥.៩២៩ នាក់។ ជាពិសេស រុស្ស៊ីបានកត់ត្រាចំនួនករណីឆ្លងជំងឺថ្មី និងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខ្ពស់បំផុតនៅលើពិភពលោកជាបន្តបន្ទាប់គឺ ៣៩.២៥៦ ករណី និង ១.២៤១ ករណី។ ប៉ុន្តែ គិតចាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាត អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ