ជំងឺរាតត្បាត COVID-19៖ ចាប់ពីម៉ោងសូន្យ ថ្ងៃទី ២៦ ខែមីនា ផ្អាកការដឹកជញ្ជូន​ពលរដ្ឋវៀតណាមពីបរទេសមកកាន់អាកាសយានដ្ឋាន Noi Bai

(VOVWORLD) - ក្រសួងគមនាគមដឹកជញ្ជូនបានស្នើឲ្យនាយកដ្ឋានអាកាសចរណ៍វៀតណាម ជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ផ្អាកការដឹកជញ្ជូនអ្នកដំណើរដែលជាពលរដ្ឋវៀតណាមពីបរទេសមកកាន់អាកាសយានដ្ឋានអន្តរជាតិ Noi Bai។
ជំងឺរាតត្បាត COVID-19៖ ចាប់ពីម៉ោងសូន្យ ថ្ងៃទី ២៦ ខែមីនា ផ្អាកការដឹកជញ្ជូន​ពលរដ្ឋវៀតណាមពីបរទេសមកកាន់អាកាសយានដ្ឋាន Noi Bai - ảnh 1 ចាប់ពីម៉ោងសូន្យថ្ងៃទី ២៦ ខែមីនា ផ្អាកការដឹកជញ្ជូនពលរដ្ឋវៀតណាមពីបរទេសមកកាន់អាកាសយានដ្ឋាន Noi Bai (រូបថត៖ TTXVN)

ក្រសួងគមនាគម ដឹកជញ្ជូនបានផ្ញើលិខិត ទៅជូននាយកដ្ឋានអាកាសចរណ៍ វៀតណាមអំពីការផ្អាកការដឹកជញ្ជូនពល រដ្ឋវៀតណាមតាមជើងហោះហើរអន្តរជាតិមកកាន់អាកាសយានដ្ឋានអន្តរជាតិ NoiBai។

ក្រសួងគមនាគម ដឹកជញ្ជូនបានស្នើសុំ នាយកដ្ឋានអាកាស ចរណ៍វៀតណាម ជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ផ្អាកការដឹកជញ្ជូនអ្នកដំណើរដែលជាពលរដ្ឋវៀតណាម ពីបរទេសមកកាន់អាកាសយានដ្ឋានអន្តរជាតិ Noi Bai។ ពេលវេលាអនុវត្តគឺ ចាប់ពីម៉ោងសូន្យថ្ងៃទី ២៦ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ