ជំងឺរាតត្បាត Covid-19 ៖ ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ច្រើនជាង ១៣,២ លានករណី

(VOVWORLD) - យោងតាមទំព័រស្ថិតិ worldometers.info បានឲ្យដឹងគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ១៤ ខែកក្កដា (តាមម៉ោងនៅវៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លង     វីរុស SARS-CoV-2 ចំនួន ១៣.២២៩.៦០០ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៥៧៤.៩៨១ នាក់។
ជំងឺរាតត្បាត Covid-19 ៖ ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ច្រើនជាង ១៣,២ លានករណី - ảnh 1 នៅអាស៊ីអាគ្នេយ៍ ហ្វីលីពីនមានចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 វ៉ាដាច់ឥណ្ឌូណេស៊ីក្នុងមួយថ្ងៃ។ (រូបថត៖ CNN)

សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលនៃការឆ្លងរាលដាលជំងឺនេះនៅលើពិភពលោកដោយមានអ្នកផ្ទុកជម្ងឺចំនួន ៣.៤៧៩.៣៨៨ នាក់និងមានអ្នកស្លាប់ចំនួន ១៣៨.២៤៧ នាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីល ដែលមាន អ្នកឆ្លងជំងឺចំនួន ១.៨៨៧.៩៥៩ នាក់ និងអ្នកស្លាប់ ៧២.៩២១ នាក់ រីឯប្រទេសឥណ្ឌាមានអ្នកឆ្លងជំងឺចំនួន ៩០៧.៦៤៥ នាក់ និងអ្នកស្លាប់មានចំនួន ២៣.៧២៧ នាក់ ។

នៅឯទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី ១៥ ខែកក្កដាប្រទេសរុស្ស៊ីនឹងលុបចោលនូវការដាក់ឱ្យនៅដាច់ដោយឡែករយៈពេលពីរសប្តាហ៍សម្រាប់មនុស្សដែលចូលមកប្រទេសនេះ។ ប៉ុន្តែអ្នកទាំងនេះត្រូវតែបង្ហាញពីវិញ្ញាបនប័ត្រដោយបញ្ជាក់ពីការមិនឆ្លង    វីរុស SARS-CoV-2 នៅពេលចូលមកប្រទេសនេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ