ជំងឺរាតត្បាត COVID-១៩៖ ពិភពលោកមានមនុស្សឆ្លងជំងឺនេះជាង ១១៣ លាននាក់

(VOVWORLD) - គិតត្រឹមម៉ោង ១ ព្រឹក នាថ្ងៃទី ២៥ ខែកុម្ភៈ  (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានករណីឆ្លងវីរុស SARS-CoV-2 សរុបជាង ១១៣ លានករណី និងមានអ្នកស្លាប់ចំនួន ២,៥ លាននាក់។
ជំងឺរាតត្បាត COVID-១៩៖ ពិភពលោកមានមនុស្សឆ្លងជំងឺនេះជាង ១១៣ លាននាក់ - ảnh 1បុគ្គលិកពេទ្យរបស់ Moderna បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ - ១៩ ដល់ប្រជាជននៅ Central Falls, Rhode Island សហរដ្ឋអាមេរិក (រូបថត៖ AFP / VNA)

យោងតាមទិន្នន័យក្នុងគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹក នាថ្ងៃទី ២៥ ខែកុម្ភៈ  (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានករណីឆ្លងវីរុស SARS-CoV- 2 សរុបជាង ១១៣ លានករណី និងមានអ្នកស្លាប់ចំនួន ២,៥ លាននាក់។

សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេស ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយមានករណីឆ្លងជំងឺកូវីដ១៩ ជិត ២៩ លានករណី ក្នុងនោះមានមនុស្សស្លាប់ជាង ៥១៧.០០០ នាក់។ បន្ទាប់មកទៀតគឺប្រទេសឥណ្ឌានិងប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ