ជំងឺរាតត្បាតកូវីដ ១៩ បានបំផ្លាញនិម្មាបនកម្មសង្គម ប៉ះពាល់យ៉ាងខ្លាំងក្លាដល់ស្ត្រី និងជនចំណាកស្រុក

(VOVWORLD) - ជំងឺរាតត្បាតកូវីដ ១៩ មិនត្រឹមតែបានឆក់យកអាយុជីវិតមនុស្សរាប់លាននាក់ប៉ុណ្ណោះទេ ថែមទាំងបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរអំពីសេដ្ឋកិច្ច សង្គមទៀតផង ក្នុងនោះស្ត្រី និងជនចំណាកស្រុកគឺជាមុខសញ្ញាដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត។ 
ជំងឺរាតត្បាតកូវីដ ១៩ បានបំផ្លាញនិម្មាបនកម្មសង្គម ប៉ះពាល់យ៉ាងខ្លាំងក្លាដល់ស្ត្រី និងជនចំណាកស្រុក - ảnh 1ជនចំណាកស្រុកនៅតំបន់ Narewka ជិតព្រំដែនប៉ូឡូញ-បេឡារុស្ស  (រូបថត៖ AFP/VNA)

យោងតាមរបាយការណ៍របស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ដែលបានប្រកាសកាលពីថ្ងៃទី ២២ វិច្ឆិកា បានសង្កត់ធ្ងន់ទៅលើវិបត្តិជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលដល់ភាពមិនស្មើគ្នាចំពោះក្រុមមនុស្ស ដែលងាយរងគ្រោះ។ តាមនោះ ជំងឺរាតត្បាតកូវីដ ១៩ បានជុញឲ្យមនុស្សជាច្រើនធ្លាក់ចូលក្នុងស្ថានការណ៍បាត់បង់ការងារ និងប្រាក់ចំណូល។

យោងតាមរបាយការណ៍របស់ IFRC បានឲ្យដឹងថានៅទូទាំងពិភពលោក ស្ត្រីគឺជាមុខសញ្ញា ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩។ ជនចំណាកស្រុក ជនភៀសខ្លួន និងមនុស្សដែលត្រូវបម្លាស់ទីលំនៅក្នុងប្រទេសក៏ជាក្រុមមនុស្សដែលងាយរងគ្រោះ ក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩។ យោងតាម IRFC ផលប៉ះពាល់ដ៏ធំបំផុតចំពោះមនុស្សទាំងនេះគឺបញ្ហាការងារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ