ជំងឺរាតត្បាតកូវីដ១៩៖ ពិភពលោកមានមនុស្សជិត ១៩ លាននាក់ឆ្លងជម្ងឺ និងមានអ្នកស្លាប់ចំនួន ៧០៩.៨៧២ នាក់
(VOVWORLD) - គិតត្រឹមដល់ថ្ងៃទី ៦ខែសីហា ចំនួនករណីសរុបនៃការឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលឲ្យកើតជំងឺរាតត្បាត COVID-១៩ នៅទូទាំងពិភពលោកគឺ ១៨.៩៥៦.០០០ ករណីក្នុងនោះមានអ្នកស្លាប់ជាង ៧១០.០០០ នាក់។
បុគ្គលិកពេទ្យយកសំំណាកតេស្តជំងឺកូវីដ ១៩ សម្រាប់ប្រជាជននៅស៊ីដនី ប្រទេសអូស្ត្រាលី (រូបថតៈ AFP / TTXVN) |
យោងតាមស្ថិតិរបស់គេហទំព័រ worldo meters.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ៦ខែសីហា (តាមម៉ោង UTC) ចំនួនករណីសរុបនៃការឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលឲ្យកើតជំងឺរាតត្បាត COVID -១៩ នៅទូទាំងពិភពលោកគឺ ១៨. ៩៥៦.០០០ ករណីក្នុងនោះមានអ្នកស្លាប់ជាង ៧១០.០០០ នាក់។
នាបច្ចុប្បន្ន ជំងឺរាតត្បាតកូវីដ១៩បានផ្ទុះឡើងនិងរីករាលដាលនៅក្នុងប្រទេសនិងតំបន់ដែនដីចំនួន ២១៣ នៅទូទាំងពិភពលោក។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតពីជំងឺកូវីដ១៩ដោយមានអ្នកឆ្លងចំនួន ៤.៩៧៣.១៦៥ នាក់ និងមានអ្នកស្លាប់ចំនួន ១៦១.៥៨១ នាក់។ បន្ទាប់មកគឺប្រទេសប្រេស៊ីល និងឥណ្ឌា៕