ជំងឺរាតត្បាតកូវីដ-១៩ លើទូទាំងពិភពលោកនៅតែមានការវិវឌ្ឍន៍យ៉ាងធ្ងន់ធ្ងរ

(VOVWORLD) - យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ 

ពោលគឺមនុស្សសរុបនៅលើពិភពលោក ចំនួន ៤៤.២៣៤.១៨២ នាក់ ទទួលរងពីការឆ្លងជំងឺកូវីដ-១៩ និងអ្នកជំងឺ ១.១៧១.២៦០ នាក់បានស្លាប់។ ចំនួនអ្នកជំងឺដែលបានជាសះស្បើយបច្ចុប្បន្នមានចំនួន ៣២.៤៣៩.១៧៣ ករណី។

យ៉ាងណាមិញ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ-១៩ ច្រើនជាងគេ ដោយមានអ្នកឆ្លងជំងឺកូវីដ - ១៩ ចំនួន ៩,០៣៧,៩៥១នាក់ និងមានអ្នកស្លាប់ចំនួន ២៣២,០៨៥ នាក់។ បន្ទាប់មកគឺឥណ្ឌាដែលមានអ្នកឆ្លង ៧,៩៨៨,៨៥៣នាក់ ស្លាប់ចំនួន ១២០,០៥៤នាក់ និងជាសះស្បើយ ៧,២៥៧,១៩៤នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លង ៥,៤៤០,៩០៣ នាក់ និងមានអ្នកស្លាប់ចំនួន ១៥៧,៩៨១ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ